• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេសបង្កើនសម្ពាធលើសហភាពអឺរ៉ុប


 នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May (រូបថត៖ TTXVN)
 

 លោកស្រី Theresa May បានអះអាងថារដ្ឋាភិបាលប្រកាន់ខ្ជាប់គោលដៅទទួលឲ្យបានការផ្លាស់ប្ដូរថ្មី ដែល​មាន​លក្ខណៈ​ចាប់​បង្ខំ​ខាង​គតិយុត្តិអំពី បញ្ហាព្រំដែន​នៅលើកោះអៀរឡង់​​។
 
នាយករដ្ឋ​មន្ត្រីអង់គ្លេសលោកស្រី Theresa May កំពុងបង្កើនសម្ពាធ ដោយចាប់បង្ខំឲ្យសហភាពអឺរ៉ុប (EU) ត្រូវធ្វើ​សម្បទាន​លើបញ្ហាព្រំដែននៅលើកោះអៀរឡង់ ឬប្រឈមនឹ​ងគ្រោះអាសន្នដែលអង់គ្លេសចាកចេញពី​ EU ដោយ​គ្មានការព្រមព្រៀងណាមួយ ថែមទាំងប៉ះពាល់ដល់ផល​ប្រយោជន៍របស់ EU ​ទៀតផ​ង។ តាមខ្លឹម​សារនៃ​សុន្ទរក​ថារបស់​ លោ​កស្រី Theresa May នៅក្នុងជំនួប​ជាមួយ​ពលករនៅកំពង់​ផែ Grimsby ភាគ​ខាង​ជើង​​ប្រទេសអង់​គ្លេសនាថ្ងៃទី ៨ ខែមិនាថា លោកស្រីនឹ​ងលើកជម្រើសមួយចំនួន​សម្រាប់​ EU ដើម្បីធានា​ថា ភាគី​ទាំងពីរមានការព្រម​ព្រៀងចុងក្រោយ ហើយ​អង់គ្លេសនឹង​ចាក​ចេញ​ពី EU នាថ្ងៃទី ​២៩ ខែមីនា ខាងមុខ​។ លោកស្រី​ Theresa​ May បានអះអាងថា​រដ្ឋាភិបាល​ប្រកាន់​ខ្ជាប់​គោល​ដៅទទួល​ឲ្យបាន​ការផ្លាស់​ប្ដូរថ្មី​ ដែល​មាន​លក្ខណៈចាប់បង្ខំខាងគតិយុត្តិអំពី បញ្ហាព្រំដែ​ននៅលើកោះអៀរឡង់ ​មុនពេ​លសភាអង់​គ្លេសបោះឆ្នោត​ជា​លើកទី ២ លើការព្រម​ព្រៀង Brexit ដែលរដ្ឋាភិបាលអង់គ្លេស ​និង ​EU ទទួល​បាន​ នាថ្ងៃ​ទី ១២ ខែ​មិនា​ខាង​មុខ​។ ខុទ្ធកាល័យនាយករ​ដ្ឋមន្ត្រីបានឲ្យដឹងថា​លោកស្រី ​Theresa May បាន​សង្កត់​ធ្ងន់​ថា មុន​ពេល​សមាជិកសភាអង់គ្លេស ​បោះឆ្នោតនាសប្ដាខាងមុខនោះ EU ​ត្រូវមានជម្រើសដែរ។​ លោកស្រី​ នាយករដ្ឋមន្ត្រី លោក​ស្រី T​heresa May បានអះអាងថា​ទោះបីជាទីក្រុង​ឡុងដ៏​បាន​ធ្វើការ​ជាមួយ​ទីក្រុង​ប្រ៊ុចសែ​លយ៉ាង​សកម្ម​ក៏ដោយ​ ប៉ន្តែរាល់ការ​សម្រេចរបស់​ EU នាពេល​ខាងមុខ​នឹង​ជះឥទ្ធិពល​ដ៏ធំធេងទៅ​លើល​ទ្ធផល​នឹការ​បោះឆ្នោត​នៅសភាជា​ន់ទាប​អង់គ្លេស៕

 

តា​ម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top