14/03/2019 11:06 GMT+7 Email Print Like 0

បញ្ហាសមភាពយេនឌ័រនិងសុវត្ថិភាពសម្រាប់ស្ត្រីនិងកុមារតែងតែបានផ្តោតជាសំខាន់


 លោកស្រី Nguyen Thi Thu Ha ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម នៅក្នុងកិច្ចសន្ទនា
 

 កម្មវិធីជួបសន្ទនាជាមួយនិស្សិត ស្តីពីសមភាពយេនឌ័រ និង​សុវត្ថិភាព​សម្រាប់​ស្ត្រីនិង​កុមារ​បាន​ប្រព្រឹត្ត​ទៅនាព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ នៅទីក្រុងហា​ណូយ ដោយមជ្ឈិមសម្ព័ន្ធសមាគមនា​រីវៀត​ណាម សហការ​ជាមួយមជ្ឈឹម​សម្ព័ន្ធយុវជន​និង ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​អំពី​សមភាព​យេនឌ័រ​និង​ការ​ផ្តល់​សិទ្ធិ​ដល់​ស្រ្តី (UN Women) ​រៀប​ចំឡើង​។ 

ចូល​រួមពិភាក្សាដោយផ្ទាល់ជាមួយនិស្សិតជាង៥០០នាក់មកពីសាកលវិទ្យាល័យនានាទូទាំងទីក្រុងហាណូយ មាន​វត្តមាន​លោកស្រី Nguyen Thi Thu Ha ប្រធានសម្ព័ន្ធសមាគមនា​រីវៀតណាម​; លោក Le Quoc Phong លេខា​ទី ១ នៃមជ្ឈឹមសម្ព័ន្ធយុវជននិងជាប្រធានមជ្ឈឹមសហព័ន្ធយុវ​ជនវៀត​ណាម; លោកស្រី Eliza Fernandez Saenz ប្រធាន​ការិយាល័យ UN Women។


  លោក Le Quoc Phong លេខាទី ១ នៃមជ្ឈឹមសម្ព័ន្ធយុវជននិងជាប្រធានមជ្ឈឹមសហព័ន្ធយុវជនវៀតណាមនៅក្នុងកិច្ចសន្ទនា
 

កិច្ច​ពិភាក្សានេះបានផ្តោតលើក្រុមបញ្ហាសំខាន់ៗចំនួន៦ រួមមាន៖ បញ្ហាជាមូលដ្ឋាន​នៃច្បាប់​ជាតិ​និង​អន្តរជាតិ​ស្តីពីសម​ភាព​យេនឌ័រ; ទីតាំងនិងតួនាទីរបស់ស្ត្រីវៀ​ត ណាម ក្នុងសម័យថ្មី; កា​ររើសអើងក្នុងការងា​រ- ស្ថាន​ភាព​បច្ចុប្បន្ននិងដំណោះស្រាយ;​ អំពើហឹង្សាលើស្ត្រីបច្ចុប្បន្ន ​ជាពិសេស​ តួនាទី​និង​ការ​ធ្វើសេ​ចក្តី​សម្រេច​ចិត្ត​របស់​ស្ត្រី; សុខភាពផ្លូវភេទនិងសុខភា​ពបន្តពូជ​សម្រាប់ស្ត្រី។

ឆ្លើយតបទៅនឹងសំណួររបស់និស្សិតស្តីពីសកម្មភាពរបស់ មជ្ឈឹមសម្ព័ន្ធ​យុវជន​ក្នុង​បញ្ហាសម​ភាព​យេនឌ័រ​ក៏ដូច​ជាការ​ជួយ​ដល់យុវនារីក្នុងការចាប់ផ្តើមអាជីវកម្ម និងកាលើកកម្ពស់ជំនាញសង្គមនិងវប្ប​ធម៌ លោក Le Quoc Phong បានអះអាងថា៖ “ អង្គការ​សម្ព័ន្ធ​យុវជន​និង​សមាគម​និស្សិត​វៀត​ណាម​តែង​តែយក​ចិត្ត​ទុក​ដាក់​ចូល​រួមក្នុង​ការធានាសម​ភាពយេនឌ័រដោយចាត់ទុកថាជាភារ​កិច្ចសំខាន់។ នៅក្នុង​កម្មវិធី​និង​សកម្មភាព​របស់​សហភាព​សមាគម​ សម្ព័ន្ធសមាគមតែងតែឆ្ពោះ​ទៅ បង្កើនការផ្សព្វផ្សាយតួនាទី​របស់យុវនារីលើទូទាំង​ប្រទេស ជាពិសេស​គឺកុមារនៅ​តំបន់ឆ្ងាយដាច់ស្រយាល”។

និស្សិត​ចូលរួមក្នុងការសន្ទនានេះបានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនអំពីសមភាពយេន ឌ័រនិង​សុវត្ថិភាព​សម្រាប់​ស្ត្រីនិង​កុមារ​។


ទិដ្ឋភាពនៃកិច្ចសន្ទនាទិដ្ឋភាពនៃកិច្ចសន្ទនា
 

កម្មវិធី​សន្ទនាឆ្លើយតបនូវបញ្ហាពាក់ព័ន្ធនឹងសមភាពយេនឌ័រ។ ទន្ទឹមនឹងនេះក៏បានស្តាប់នូវគំនិត សេចក្តី​ប្រាថ្នានិង​ទទួលយក​យោបល់ អនុសាសន៍​ពីសិស្សដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រ​ឱ្យមាន​និរន្តភាព​នាពេលអនាគត​៕​
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ