• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ជូនភ្ញៀវទេសចរអ៊ីតាលីវិលត្រឡប់ទៅស្រុកកំណើតវិញ និងទទួលពលរដ្ឋ វៀតណាមមួយចំនួនដែលមានស្ថានភាពដ៏ពិបាកឲ្យវិលត្រឡប់មកស្រុកកំណើត

នាថ្ងៃទី ១៧ ខែមេសា ស្ថាប័នមានសមត្ថកិច្ចវៀតណាម សហការជាមួយស្ថានទូតអ៊ីតាលីប្រចាំនៅទីក្រុងហាណូយនិងក្រុមហ៊ុន ENI (ប្រទេសអ៊ីតាលី) បានបញ្ជូនពលរដ្ឋអ៊ីតាលីដែល «ជាប់គាំង» នៅវៀតណាម ដោយសាររងផលប៉ះពាល់ជំងឺរាតត្បាតសកល Covid-19 ឲ្យត្រឡប់ទៅស្រុកកំណើតវិញ។

ក្រុមអាកាសយានិកនិងបុគលិកបម្រើការហោះហើរក្នុងសំលៀកបំពាក់ការពារមុនពេលហោះហើរ (រូបថត៖TTXVN)


ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមក៏បានដឹកជញ្ជូនម៉ាស់ការពារ ដែលរដ្ឋាភិបាលនិងប្រជាជនវៀតណាមផ្តល់ ជូនរដ្ឋាភិបាលនិងប្រជាជនអ៊ីតាលីផងដែរ។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការបង្កលក្ខណៈអំណោយ ផលសម្រាប់ស្ថាប័នបេសកកម្មការទូតបរទេសប្រចាំនៅវៀតណាម ដើម្បីអនុវត្តការងារគាំពារប្រជាពលរដ្ឋនិងជួយគាំទ្រដល់សហគមន៍អន្តរជាតិក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។
 

យោងតាមគោលនយោបាយរបស់នាយករដ្ឋមន្រ្តីវៀតណាម ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក៏បានដឹកបញ្ជូនសិក្សានុស្សិសនិងពលរដ្ឋវៀតណាមមួយចំនួននៅប្រទេសអ៊ីតាលីឲ្យវិលត្រឡប់មកស្រុកកំណើតវិញ។យន្តហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Da Nang នាព្រឹកថ្ងៃទី ១៨ ខែ  មេសា៕


តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ

លោកស្រី Pham Thu Hang បានបញ្ជាក់ថា ក្រុមការងារនេះក៏នឹងធ្វើការស្រាវជ្រាវដើម្បីស្នើទិសដៅ ដំណោះស្រាយ យន្តការ និងគោលនយោបាយដើម្បីជម្នះពុះពារលើការលំបាក និងឧបសគ្គ ព្រមទាំងព្យាករណ៍ ឆ្លើយតបជាមួយនឹងគោលនយោបាយប្រកបដោយភាពបត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។

Top