26/09/2019 10:39 GMT+7 Email Print Like 0

បង្គោលភ្លើងហ្វាសមុទ្របុរាណ ទៀនសា (Tien Sa)

ស្ថិត​នៅលើ​ឧបទ្វីប​ សើន​ត្រា (Son Tra) នៃទីក្រុង​ដាណាំង (Da Nang) បង្គោល​ភ្លើង​ហ្វា​​សមុទ្របុ​រាណ ទៀន​សា (Tien Sa) បាន​វាយតំលៃ​គឺ​មួយ​ក្នុង​ចំណោម​បណ្តា​បង្គោល​ភ្លើង​ហ្វា​សមុទ្រ​ដ៏​ស្អាត​បំផុត នៅ​ប្រទេសវៀតណាម ដែល​​គឺជា​ទីកន្លែង​ទេសចរណ៍ romantic ​សម្រាប់​មនុស្ស​ចូលចិត្ត​បរិស្ថាន​ធម្មជាតិ​និង​របៀប​រស់​នៅ​យឺតៗ។

ពីខាងកើតនៃស្ពានឆ្លងកាត់ទន្លេហាន (Han)  ជិះម៉ូតូតាមទិសខាងជើងបណ្តោយផ្លូវ វ៉ ង្វៀនយ៉ាង (Vo Nguyen Giap) ទៅកាន់ ផ្លូវហ័ងសា (Hoang Sa) មានប្រវែងប្រហែល ១០ គីឡូម៉ែត្រ យើងនឹងមកដល់ជើងឧបទ្វីប សើនត្រា (Son Tra)។ ចាប់ពីទីនេះ យើងធ្វើដំណើរឡើងភ្នំ តាមទិសខាងកើត ប្រហែល ១០ គីឡូម៉ែត្រ យើងនឹងមកដល់បង្គោលភ្លើងហ្វាសមុទ្របុរាណទៀនសា (Tien Sa)។

បង្គោលភ្លើងហ្វាសមុទ្របុរាណទៀនសា (Tien Sa) គេធ្លាប់ហៅគឺបង្គោលភ្លើងហ្វាសមុទ្រ សើនត្រា (Son Tra) ដែលស្ថិតនៅខាងកើតនៃឧបទ្វីប សើនត្រា (Son Tra) កម្ពស់ជាង ២៣៣ ម៉ែត្រ បើសិនប្រៀបនឹងកំរិតទឹកសមុទ្រ។ បង្គោលនេះគឺមួយក្នុងចំណោមបណ្តាបង្គោលភ្លើងហ្វាសមុទ្របុរាណស្អាតបំផុត នៅវៀតណាម ដែលជនជាតិបារាំងកសាង និងដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ ១៩០២។

បង្គោលភ្លើងហ្វាសមុទ្របុរាណនេះស្ថិតនៅលើចង្កេះភ្នំដ៏ខ្ពស់ ជុំវិញព្រៃឈើ ជួនកាលយើងមើលឃើញសត្វស្វា និងសត្វស្វាជើងពណ៌ត្នោតបបួលគ្នាមកទីនេះ និងរកស៊ី។ ទន្ទឹមនឹងនេះ មានមណ្ឌលគ្រប់គ្រងមួយ និងបង្គោលភ្លើងហ្វាសមុទ្រដែល បានកសាងតាមស្ថាបត្យកម្មបារាំង កាលពីដើមសតវត្សទី ២០។ សំណង់ទាំងឡាយនេះបានលាបពណ៌លឿងគូសគែមពណ៌សដែលជាពណ៌ពិសេសសម្រាប់សំណង់បុរាណបានកសាងពីសម័យអាណានិគម​បារាំង ក្នុងតំបន់ឥណ្ឌូចិន។


បង្គោលភ្លើងហ្វាសមុទ្រ មានទ្រុងការពារលាបពណ៌សនិងរបៀងដែកថែបហ៊ុំព័ទ្ធជុំវិញភ្លើងហ្វានេះ បានពត់យ៉ាងទន់ភ្លន់ តាមស្ថាបត្យកម្មបុរាណ។ រូបថត៖ ថាញហ័រ


បង្គោលភ្លើងហ្វាសមុទ្រកម្ពស់ពីដីប្រហែល ១០ ម៉ែត្រ និង ១៦០ ម៉ែត្រ បើសិនជាប្រៀបធៀបនឹងកំរិតទឹកសមុទ្រ។
រូបថត៖ ថាញហ័រ



ពីខាងក្នុង សម្លឹងមើលដំបូលនៃបង្គោលភ្លើងហ្វាសមុទ្រ ដូចជាស្ថានីយ៍គយគន់តារាសាស្ត្រ។
រូបថត៖ ថាញហ័រ



ខាងមុខនៃបង្គោលភ្លើងហ្វាសមុទ្រគឺជាលំហសមុទ្រ និងចង្កេះភ្នំមួយចំហៀង ស្ថិតនៅលើឧបទ្វីបសើឧបទ្វីប សើនត្រា (Son Tra) ។
រូបថត៖ ថាញហ័រ



ភ្លើងហ្វាសមុទ្របានការពារដោយដែកថែបនិងកញ្ចក់ដ៏ក្រាស់។ រូបថត៖ ថាញហ័រ


ក្រៅពីភ្លើងធំអាចឆ្លុះពន្លឺយ៉ាងឆ្ងាយ បង្គោលភ្លើងហ្វាសមុទ្រក៏មានភ្លើងតូចមួយ ដើម្បីឆ្លុះពន្លឺយ៉ាងជិតៗ ដែលជួយនាវាធ្វើដំណើរជិតឆ្នេរសមុទ្រ។ រូបថត៖ ថាញហ័រ


ព័ត៌មានសរសេរជាភាសាបារាំងអំពីបង្គោលភ្លើងហ្វាសមុទ្រ។ រូបថត៖ ថាញហ័រ


ឧបករណ៍បង្វិលភ្លើងហ្វាសមុទ្រដែលផលិតនៅរដ្ឋធានី Paris នៃប្រទេសបារាំង។
រូបថត៖ ថាញហ័រ



ទោះបីមានអាយុ ១០០ ឆ្នាំហើយ ប៉ុន្តែបានជួសជុលយ៉ាងល្អ ដូច្នេះស្ពឺនៃឧបករណ៍បង្វិលនៅតែថ្មី។
រូបថត៖ ថាញហ័រ



ភ្លើងហ្វាធំឆ្លុះពន្លឺឆ្ងាយប្រហែល ២៣ ម៉ាយ (ប្រហែល ៤០ គីឡូម៉ែត្រ)។ រូបថត៖ ថាញហ័រ


ច្រកឡើងចុះតែមួយគត់នាំទៅដល់ទីកន្លែងដាក់ភ្លើងហ្វាធំ   ។ រូបថត៖ ថាញហ័រ


វិស្វករ ង្វៀន វ៉ាន់ឡឿង (Nguyen Van Luong) លោកអនុប្រធានបង្គោលភ្លើងហ្វាសមុទ្រ ទៀនសា (Tien Sa) កំពុងជូតកញ្ចក់ខាងក្តៅ
ភ្លើង​ហ្វា ដើម្បីធានាភ្លើងឆ្លុះយ៉ាងពន្លឺបំផុត។ រូបថត៖ ថាញហ័រ



ផ្លូវតូចមួយមានរបងផ្កាច្បារពណ៌ក្រហមដែលបង្កើតទេសភាពនៅតំបន់ជនបទ តាមបណ្តោយចង្កេះភ្នំនាំទៅដល់ប
ង្គោលភ្លើងហ្វាសមុទ្របុរាណ ទៀនសា (Tien Sa) ស្ថិតលើឧបទ្វីបសើនត្រា (Son Tra)។ រូបថត៖ ថាញហ័រ


លោក ង្វៀន វ៉ាន់លឿង (Nguyen Van Luong) អនុប្រធានបង្គោលភ្លើងហ្វាសមុទ្រ បុរាណ ទៀនសា (Tien Sa) នាំយើងខ្ញុំទស្សនានិងនិយាយឲ្យដឹងថា៖ ទោះបីមានអាយុ ១០០ ឆ្នាំក៏ដោយ ប៉ុន្តែបង្គោលភ្លើងហ្វានេះបានជូសជុលយ៉ាងទៀងទាត់ ដូច្នេះបង្គោលភ្លើងនេះនៅតែធ្វើសកម្មភាពជាល្អ។ ភ្លើងធំនៃបង្គោលនេះអាចបង្វិល ៣៦០ ដឺក្រេ និងឆ្លុះចំងាយ ២៣ ម៉ាយ (ប្រហែលជាង ៤០ គីឡូម៉ែត្រ)​។ 

ឆ្លងកាត់ជាងមួយសតវត្ស ទោះបីភ្លៀងខ្យល់ ការឆ្លងកាត់ពេលវេលា អាកាសធាតុតឹងតែងក៏ដោយ។ ប៉ុន្តែបង្គោលភ្លើងហ្វាសមុទ្របុរាណ ទៀនសា (Tien Sa) នៅតែបំពេញភារកិច្ចនូវការឆ្លុះពន្លឺនិងនាំផ្លូវនាវាធ្វើដំណើរប្រកបដោយសុវត្ថិភាព នៅពេលធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រខេត្ត ធឿធៀនហ្វា (Thua Thien Hue) និងទីក្រុងដាណាំង (Da Nang)។

ក្រៅពីការធានាសុវត្ថភាពសម្រាប់នាវាធ្វើដំណើរនៅសមុទ្រ បង្គោលភ្លើងហ្វាសមុទ្រ បុរាណ ទៀនសា (Tien Sa) គឺជាទីកន្លែងទេសចរណ៍ដ៏ចាប់ចិត្តសម្រាប់ភ្ញៀវទេសចរណ៍។ ពីព្រោះ ក្រៅពីការគយគន់ទេសភាព romantic  នៃសំណង់ដែលកសាងតាមស្ថាបត្យកម្មបារាំង ស្ថិតនៅលើឧទ្វីបសើនត្រា (Son Tra)។ ទន្ទឹមនឹងនេះ ភ្ញៀវនឹងស្នាក់នៅក្នុងទីស្ថានស្អាតអស្ចារ្យ រួមមាន៖ ភ្នំ សមុទ្រ និងស្វែងយល់នូវជីវភាពរស់នៅរបស់វិស្វករធ្វើការ នៅបង្គោលភ្លើងហ្វាសមុទ្របុរាណ ទៀនសា (Tien Sa) ផងដែរ./.

អត្ថបទនិងរូបថត៖ ថាញហ័រ


បណ្តាអត្ថបទបានផ្សាយ