23/07/2021 08:07 GMT+7 Email Print Like 0

បង្កើនថែមទៀតសក្តានុពលនៃសហគមន៍មេគង្គ - គង្គា

អង្គប្រជុំបានក្រឡែកមើលឡើងវិញពីកិច្ចសហប្រតិបត្តិការរយៈពេលពីរទសវត្សរ៍កន្លងមក ហើយបានពិភាក្សាអំពីឱកាសនិងបញ្ហាប្រឈមនៅក្នុងតំបន់ក៏ដូចជាការតម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងដំណាក់កាលខាងមុខ។

រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ - គង្គាលើកទី ១១ ក្នុងទម្រង់តាមអ៊ីនធឺរណែត (រូបថត: Lam Khanh/TTXVN)


តាមការអញ្ជើញរបស់លោកប្រាក់សុខុន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២១ ខែកក្កដា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការប្រទេសមេគង្គ - គង្គា លើកទី ១១  (MGC) តាមប្រព័ន្ធវីដេអូ។ ចូលរួមក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមានរដ្ឋមន្រ្តីការបរទេសឡាវ ថៃ និងឥណ្ឌា។ អង្គប្រជុំបានក្រឡែកមើលឡើងវិញពីកិច្ចសហប្រតិបត្តិការរយៈពេលពីរទសវត្សរ៍កន្លងមក ហើយបានពិភាក្សាអំពីឱកាសនិងបញ្ហាប្រឈមនៅក្នុងតំបន់ក៏ដូចជាការតម្រង់ទិសសម្រាប់កិច្ចសហប្រតិ បត្តិការនៅក្នុងដំណាក់កាលខាងមុខ។

ចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានលើកឡើងនូវសំណើសហប្រតិបត្តិការមួយចំនួនដូចជា៖ បង្កើនកិច្ចសហប្រតិបត្តិការសុខាភិបាលតាមរយៈការស្រាវជ្រាវ ការផលិតនិងចែកចាយវ៉ាក់សាំង; ផ្គត់ផ្គង់ថ្នាំ អង់ទីប៊ីយោទិចនិងឧបករណ៍វេជ្ជសាស្ត្រ; ធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃក្រុមគ្រូពេទ្យនិងប្រព័ន្ធសុខាភិបាល សហគមន៍។ ទន្ទឹមនឹងនោះ ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន តាមរយៈការសម្របសម្រួលពាណិជ្ជកម្មនិងការវិនិយោគ ការធានាខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ការរក្សាបរិយាកាសអាជីវកម្មមានស្ថេរភាពនិងលើកកម្ពស់កម្មវិធីជំរុញពាណិជ្ជកម្ម និងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

ក្រុមរដ្ឋមន្ត្រីបានចាត់ទុកថា ប្រទេសនានាចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិត ការស្រាវជ្រាវនិងការអនុវត្តបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ទន្ទឹមជាមួយគ្នានោះ ផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាពនិងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ជាពិសេស បង្កើនកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទន្លេមេគង្គនិងអាជ្ញាធរគ្រប់គ្រងអាងទន្លេគង្គា។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ បណ្តាប្រទេសនានាបានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំនិងបានឯកភាពរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី MGC លើកទី ១២ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅឆ្នាំ ២០២២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ