25/01/2019 10:06 GMT+7 Email Print Like 0

បង្កើនចំណងមិត្តភាពរវាងខេត្ត Vinh Long (វៀតណាម) និងខេត្ត កំពង់ស្ពឺ (កម្ពុជា)


 ទិដ្ឋភាពនៃជំនួប (រូបថត៖http://www.baovinhlong.com.vn) 

 នាថ្ងៃទី២៤ ខែមករា ឆ្នាំ​២០១៩ គណប្រតិភូថ្នាក់ដឹកនាំខេត្ត កំពង់ស្ពឺ (ព្រះរាជាណាចក្រកម្ពុជា) បាន​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ចនៅ ​ខេត្ត Vinh Long ក្នុងឱកាសបុណ្យ​ចូលឆ្នាំកុរ ២០១​៩។

តាង​នាមគណប្រតិភូខេត្តកំពង់ស្ពឺ លោក Sor SoPutra អភិបាល​រងខេត្ត​កំពង់ស្ពឺ​បាន​ថ្លែងការ​ដឹង​គុណចំពោះកា​រ​យកចិត្តទុកដាក់ការជួយឧបត្ថ​ម្ភខាងសម្ភារៈ និងស្មារតីរបស់ខេត្ត V​inh Long ចំពោះខេត្ត​កំពង់​ស្ពឺក្នុងរយៈ​ពេលកន្លងទៅ។ លោក Sor SoPutra មានក្ដីសង្ឃឹមថាចំណងសមា​គ្គីភាព មិត្តភាពរវា​ងប្រទេសទាំ​ងពីរនិយាយរួម និងខេត្តទាំងពីរនិ​យាយ ដោយឡែកកាន់តែស្អិតរមួតពីមួយ​ថ្ងៃទៅមួយថ្ងៃ។
 
ចំណែក​ឯលោក Tran Van Ron លេខាគណកម្មាធិការបក្សខេត្ត Vinh Long បានអះអាងថា៖វៀតណាម និង​កម្ពុជា​ជាប្រទេសជិតខាងដែលមានទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី ដែលត្រូវបាន​ពូន​ជ្រុំជាច្រើន​ជំនាន់​។ ជាពិសេស ខេត្ត Vinh Long និងខេត្តកំពង់ស្ពឺបា​នចង់សម្ព័ន្ធមេត្រីភាព​ ។ លោកមាន​ក្ដី​សង្ឃឹម​ថា ទំនាក់ទំនងសហ​ប្រតិបត្តិការ​មិត្តភាពរ​វាងខេត្ត​ទាំងពីរកាន់​តែត្រូវបាន​រឹតបន្តឹង​ពីមួយថ្ងៃទៅមួយ​ថ្ងៃ ដើម្បី​ការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ​និយាយរួម និងខេត្តទាំងពីរនិយាយាដោ​យឡែក​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ