25/08/2019 11:28 GMT+7 Email Print Like 0

បង្កើនការឃោសនានិងផ្សព្វផ្សាយច្បាប់ប៉ូលីសសមុទ្រវៀតណាម


 នាវាប៉ូលីសសមុទ្រវៀតណាមប្រតិបត្តិការនៅតំបន់ផ្ទះរន្ទា DK1 នៃសមុទ្រវៀតណាម (រូបថតៈ canhsatbien.vn)
 

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទើប​នឹង​បាន​ចុះហត្ថ​លេខា​លើ​សេចក្តី​សម្រេច​ចិត្ត​អនុម័ត​​លើ​គម្រោងកា​រស្តីពីការឃោសនានិងផ្សព្វផ្សាយច្បាប់ប៉ូ​លីសសមុទ្រវៀតណាម ដំណាក់កាល ២០១៩ - ២០២៣។ 

គោល​បំណងនៃគម្រោងនេះគឺកម្មាភិបាល បក្ខជន កងកម្លាំងប្រដាប់អាវុធនិងប្រជា ជនទាំងអស់ ត្រូវ​យល់​ច្បាស់​អំពី​គោលការណ៍ណែនាំ និងទស្សនៈរបស់បក្ស ស្តីពីការគ្រប់​គ្រង​និង​ការ​ការ​ពារ​កោះ​សមុទ្រ​របស់​មាតុ​ប្រទេស​ ជាពិសេស ត្រូវក្តាប់ជាប់រាល់បញ្ហាជាមូលដ្ឋាននៃច្បាប់ប៉ូលីសសមុទ្រវៀតណាម។ ទន្ទឹមជាមួយគ្នានោះ ត្រូវ​ផ្សព្វ​ផ្សាយដ​ល់បណ្តាប្រទេសនានាលើពិភព​លោក និងក្នុង​តំបន់​អោយបាន​យល់​ច្បាស់​និង​ត្រឹម​ត្រូវ​ជាង​ទៀត​ អំពីគោល​នយោបាយនិងច្បាប់ស្តីពីការគ្រប់គ្រង​និង​ការពារកោះ សមុទ្រ​របស់​វៀត​ណាម​ជាទូទៅ​និង​ច្បាប់​ប៉ូលីស​សមុទ្រវៀតណាមនិយាយ​ដោយឡែក។ ម្យ៉ាងវិញទៀត​ ត្រូវ​កសាង​រូប​ភាព​វៀត​ណាម ជាប្រទេស​ស្រឡាញ់​សន្តិភាព ជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ លើសពីនេះទៅ​ទៀត​​វៀតណាម តែងតែត្រៀមជាស្រេចរួមជាមួយ​សហគមន៍អន្តរជាតិ ដើម្បីទប់ទ​ល់នឹង​បញ្ហាប្រឈមរួម ក្នុងគោល​បំណងឆ្ពោះទៅថែរក្សាស្ថេរភាពសមុទ្រ​ សន្តិ ភាព សមាហរណកម្ម​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​៕​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

 

 
បណ្តាព័ត៌មានបានផ្សាយ