29/03/2019 09:20 GMT+7 Email Print Like 0

បង្កើតឱកាសការងារធ្វើឱ្យកាន់តែល្អប្រសើរសម្រាប់ពលករក្នុងអាស៊ាន


 បង្កើតឱកាសការងារធ្វើឱ្យកាន់តែល្អប្រសើរសម្រាប់ពលករក្នុងអាស៊ាន
 

 នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ក្រសួងការ​ងារ​យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​វៀត​ណាម​បាន​រៀប​ចំសិក្ខាសាលាស្ដីពីក្របខ័ណ្ឌ សម​ត្ថភាពអាស៊ាន​ និង​កិច្ច​ព្រម​ព្រៀង​ទទួល​ស្គាល់​គ្នាទៅ​វិញ​ទៅមក​ក្នុង​អាស៊ាន​។​

សហគមន៍​សេដ្ឋកិច្ចអាស៊ានដែលបានបង្កើតនាឆ្នាំ២០១៥ បាននាំមកនូវ​ការ​ធ្វើស​មាហរ​ណកម្ម​តំបន់​គ្រប់​ជ្រុង​ជ្រោយ​អំពីពលករ ការងារធ្វើរវាង​បណ្ដាប្រទេសជាសមាជិតក្នុងប្លុក​អាស៊ាន​។ ហេតុដូច្នេះ​ហើយ ពលករ​នៃ​បណ្ដា​ប្រទេស​ជាសមាជិតអាស៊ានអាចធ្វើការ និងជ្រើសរើស​យកការងារធ្វើដោយសេរី មិន​ថានៅប្រទេស​ណា ដែល​​ខ្លួន​មាន​បំណង។ នាបច្ចុប្បនេះ បណ្ដាប្រទេសជាសមាជិកអាស៊ានកំពុងអនុវត្តន៍កិច្ចព្រមព្រៀង លើ​ផ្នែក​មុខ​​ងារ​​ចំនួន៨ រួមមាន ៖ វេជ្ជសាស្ត្រ ទន្តសាស្ត្រ វិស្វករ ស្ថាបត្យក​រ គណនេយ្យ គិលានុបដ្ឋាន កា​រស្ទង់មតិ និង​ទេសចរណ៍​។ អញ្ជើញថ្លែងនៅទី​នេះ លោកស្រី Nguyen Thi Ha ​ អនុរដ្ឋមន្រ្តី​ក្រសួង​ការងារ​យុទ្ធជន​ពិការ​និង​សង្គម​កិច្ច​វៀតណាមបានមាន​ប្រសាសន៍​ថា៖

“ចំនួន​ការងារធ្វើនៃវិស័យផ្នែកមុខងារ ៨ ពោលខាង លើស្រូបយកអត្រាដ៏តូច ក្នុងចំណោមការងារធ្វើ ដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ានផ្ដល់មកតែ​បុណ្ណោះ។ ដើម្បីជួយឧបត្ថម្ភ​កិច្ច​ព្រម​ព្រៀង​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅមក​នោះ ​អាស៊ានបានកសាងក្របខ័ណ្ឌសម​ត្ថភាពអាស៊ាន ​ដើម្បីអាច​ប្រៀប​ធៀប​សមត្ថភាព​រវាង​បណ្ដា​ប្រទេស​ជាស​មាជិក​ ដើម្បីដាក់ចេញបទដ្ឋានមួយ ​ដែលត្រូវបានរដ្ឋមន្ត្រីអាស៊ានទទួល​បន្ទុក​សេដ្ឋកិច្ច អប់​រំ និង​ពលករ​អនុម័ត​កាល​ពីខែឧសភាឆ្នាំ២០១៥”។​

ដើម្បី​សម្រេចឲ្យបានគោលដៅបង្កើតការងារធ្វើឱ្យកាន់តែល្អប្រសើរសម្រាប់ពលករ និងរួម​ចំណែក​បង្ក​ល្ខណៈ​ងាយ​ស្រួល​សម្រាប់ពលករវៀតណាម​ទៅធ្វើការនៅបណ្ដាទីផ្សារក្នុងតំបន់​នោះ អង្គប្រជុំចាត់ទុក​ថា វៀត​ណាម​គប្បី​បង្កើត​ស្ថានប័នជាតិទទួលបន្ទុកការ​ចរចា លើកិច្ចព្រមព្រៀងទទួលស្គាល់គ្នា​ទៅវិញទៅ​មកក្នុងអាស៊ាន​ និង​ផ្ដល់​ព័ត៌មាន​អំពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នា​ ទៅវិញទៅមកក្នុងអាស៊ានទៅកាន់ពល​ករ​ផងដែរ​៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ