• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតកាលានុវត្តន៍ភាពនិងលក្ខណៈងាយស្រួលសម្រាប់ជនពិការភ្នែកនិងជនពិការអាច​ទទួលបានសមិទ្ធផល​នៃដំណើរការអភិវឌ្ឍន៍ប្រទេស​


 លោកស្រី Truong Thi Mai អញ្ជើញថ្លែងក្នុងពិធី
 

នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ សមាគមជន​ពិការភ្នែក​វៀតណាម​បាន​រៀបចំ​កិច្ច​ប្រជុំបូក​សរុបរយៈពេល ៣០ឆ្នាំ នៃការអនុវត្តន៍សារាចរលេខ ៥១ របស់លេខាធិការដ្ឋានមជ្ឈិមបក្សនីតិកាលទី ៦ ស្តីពីការ​ជួយឧបត្ថម្ភដល់សមាគមជនពិការភ្នែកវៀតណាម។
 
អញ្ជើញថ្លែង​នៅទីនេះ លោកស្រី Truong Thi Mai ប្រធានគណះ​កម្មាធិការ​ចលនា​ប្រជាជន​មជ្ឈិម​បាន​ស្នើសុំឱ្យរ​ណសិរ្ស​មាតុភូមិវៀតណាមនិងបណ្តាអ​ង្គការនយោបាយ​សង្គម ត្រូវលើកទឹក​ចិត្តនិង​ប្រមូល​ផ្តុំប្រភព​ធនធាន​សង្គម​ដើម្បី​ចូលរួមក្នុងការថែរក្សា ជួយមនុស្សខ្វាក់និងជ​នពិការដើម្បីកាត់បន្ថយភាពក្រីក្រ ​កែលម្អនិងលើក​កម្ពស់ជីវភាព​រស់នៅប្រចាំថ្ងៃ​។ លោកស្រី Truong Thi Mai បានលើកឡើង​ថា វាចាំបាច់ណាស់​ក្នុងការ​បង្កើត​គោល​នយោបាយ ដើម្បីបង្កើតកាលានុវត្តន៍ភាពនិងនិងបង្កលក្ខណៈ​ងាយស្រួលសម្រាប់មនុស្ស​ខ្វាក់ ជនពិការសិ​ក្សារៀនសូត្រ មាន​ការងារធ្វើនិងរីករាយ​ជាមួយសមិទ្ធិផ​ល​នៃដំណើរការ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ​ផង​ដែរ​។
 
លោកស្រី​ Truong Thi Mai អញ្ជើញមានប្រសាសន៍ថា៖ “ត្រូវបង្កើន​ប្រសិទ្ធភាព​នៃការគ្រប់​គ្រង​រដ្ឋចំពោះ​ការកសាង​និងការអនុវត្តគោលនយោបាយសម្រាប់មនុស្សខ្វាក់ភ្នែក ជនពិការ និងបណ្តាសមាគម​អំពីជន​ពិការ​ក៏ដូ​ចជាសមាគមជនពិការភ្នែកផងដែរ។  លើសពីនេះទៅទៀត ត្រូវស្រាវ​ជ្រាវ​និង​ផ្តល់សច្ចាប័​ន​លើ​សន្ធិ​សញ្ញា​ Marakesh ដើម្បីបង្កើនកាលានុវត្តន៍ភាពសំរាប់​មនុស្សដែលមិនមានលទ្ធភាពអាន អាច​ទាក់ទង់​ផ្ទាល់​ជាមួយ​ស្នាដៃ​ ដែលបានប្រកាសជាសាធា​រណ​ផង​ដែរ”៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top