23/07/2019 10:08 GMT+7 Email Print Like 0

បក្ស រដ្ឋនិងប្រជាជនវៀតណាមនឹងចងចាំជានិច្ចនូវគុណូបការៈរបស់បណ្ដាវីរៈ យុទ្ធជនពិការ វីរៈយុទ្ធជនពលី


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម ប្រគល់ប័ណ្ណមាតុភូមិកត់ត្រាគុណូបការៈជូនគ្រួសារយុទ្ធជនពលី (រូបថត៖ TTXVN)
 

 នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុង Vinh Long ភាគខាងត្បូងវៀតណាម ក្រសួងការងារ យុទ្ធជន​ពិការ​និង​សង្គមកិច្ចវៀតណាម បានសហការជាមួយ គណៈកម្មាធិការប្រជាជនខេត្ត Vinh Long រៀបចំពិធី​ប្រគល់​ប័ណ្ណ​មាតុ​ភូមិកកត់ត្រា គុណូបការៈជូនគ្រួ​សារញាតិសន្ដានយុទ្ធជនពលី។
​ 
ក្រៅ​ពីនោះ គណៈចាត់តាំងក៏ បានប្រគល់ផ្ទះឧបការគុណចំនួន២០ខ្នងជូន​គ្រួសារ​នានា​ដែល​មាន​គុណូប​ការៈ​ចំពោះ​បដិវត្តន៍​​ផងដែរ។
 
អញ្ជើញ​ថ្លែងនៅពិធីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​ស្នើអោយ​ក្រសួង​ការងារ​ យុទ្ធជនពិការនិងសង្គមកិច្ច ត្រូវតែ អនុវត្តគោល​នយោបាយ​អនុគ្រោះ​របស់បក្ស​និង​រដ្ឋចំពោះ​ជន​មាន​គុណូប​ការៈ ចំពោះប្រទេសជាតិអោយកាន់តែ​ល្អពីមួយថ្ងៃទៅមួយថ្ងៃ។ លោ​កស្រីប្រធានរដ្ឋ​ សភាបាន​អះអាង​ថា ប​ក្ស រដ្ឋ និងប្រជាជនវៀតណា​មជានិច្ចកាលកត់​ត្រាក្នុង​ដួង ចិត្តនូវ​គុណូបការៈ​ដ៏ធំធេង​របស់​បណ្ដាជន​បដិវត្តន៍​ជើងចាស់ វីរៈយុទ្ធជនពលី វីរៈ យុទ្ធជនពិការ ក៏ដូចជាជនមានគុណូបការៈ​ចំពោះប្រទេស​ជាតិ​ផង​ដែរ​។ លោកស្រីអញ្ជើញមានប្រសាសន៍​ថា៖
 
“នា​ពេលកន្លង​ទៅ បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់ ដល់ការងារយុទ្ធជនពិការ យុទ្ធជន​ពលី ​ជនមានគុណូបការៈនិងគ្រួសារញាតិ សន្ដានជនមានគុណូបការៈចំពោះប្រទេសជាតិ។ សកម្មភាព​តប​​ស្នង​សងគុណ ត្រូវបានដំណើរការយ៉ាងទូលំទូលាយទូទាំងប្រទេស។ តាមនោះបានរួមចំណែក បន្ធូ​រ​ស្រាល​ការ​ឈឺ​​ចាប់ ការបាត់បង់របស់អ្នកនៅរស់ ព្រមទាំងបង្ហាញនូវការ ទទួលខុសត្រូវ ក៏ដូច​ជាមនោស​ញ្ចេត​នារបស់​ប្រជាជា​តិវៀ​តណាមទាំងមូល ចំពោះមនុស្សដែលបានពលីសាច់ស្រស់ឈាមស្រស់សម្រាប់បុព្វហេតុតស៊ូ​ការពារ​និង​កសាង​មាតុប្រទេស”៕ ​ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ