05/02/2020 11:57 GMT+7 Email Print Like 0

បក្សកុម្មុយនិស្តវៀតណាមនិងបេសកកម្មដែលប្រជាជនប្រគល់ជូន


 អគ្គលេខាបក្សប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong 
 

បក្ស​កុម្មុយនិស្តវៀតណាមបានបង្ហាញយ៉ាងច្បាស់លាស់នូវតួនាទីដឹកនាំរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រ នៃការ​តស៊ូ​ដើម្បី​ឯករាជ្យ​ជាតិក៏ដូចជាការកសាងនិងអភិវឌ្ឍន៍ប្រទេសវៀតណាមនាពេលបច្ចុប្បន្ន ព្រមទាំងចូលរួម​ចំណែក​យ៉ាង​សកម្ម ទៅក្នុងចលនាបដិវត្តរបស់ពិភពលោក។
 
ក្រោមការដឹក​នាំរបស់បក្សកុម្មុយនិស្តវៀតណាម តួនាទីនិងឋានៈរបស់វៀតណាមនាពេលថ្មីៗនេះ នៅលើឆាក​អន្ត​រជាតិ​ត្រូវ​បានលើកកម្ពស់កាន់តែខ្លាំងឡើង។ ក្នុងបទសម្ភាសន៍​ជាមួយ​អ្នកយក​ព័ត៌មាន​នៃ​ទីភ្នាក់​ងារ​សារព័ត៌​មាន​​វៀតណាម បណ្ដាអ្នកជំនាញអន្តរជាតិបានសង្កត់ធ្ងន់លើសមិទ្ធិផលនៃបដិវត្តវៀតណាម ដែលផ្សារ​ភ្ជាប់​នឹង​តួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ អ្នកជំនាញ និងវាគ្មិន​ជាច្រើន​រូបបាន​លើក​ត្រដែ​ត​នូវ​ការ​ដឹក​នាំដ៏ឈ្លាសវ័យ ប៉ិនប្រសប់ និងមានភាពបត់បែនរបស់បក្សតាមរយៈប្រវត្តិសាស្ត្រវៀតណាម ចាប់ពី​សម័យ​សង្គ្រាម​ប្រឆាំងនឹងការឈ្លានពាន ដល់ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់ពីការឯកភាពជាតិ។  ការអនុវត្ត​បុព្វហេតុ​​ផ្លាស់ប្ដូរថ្មីគឺជាគោលនយោបាយសំខាន់របស់បក្សកុម្មុយនិស្តវៀតណាម។ ទន្ទឹមនឹងនេះ រយៈពេល ១០ ឆ្នាំកន្លង​ទៅ វៀតណាមជាប្រទេសដេលមានខឿនសេដ្ឋកិច្ចរីកចម្រើន លឿន បំផុតនៅអាស៊ីអាគ្នេយ៍ និងស្ថិតក្នុង​ក្រុមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយស្ថេរភាពជួរមុខនៅអាស៊ី។ សមិទ្ធិផល​មួយ​ទៀត​ដែលត្រូវបានអ្នកជំនាញជាច្រើនរូបកោតសរសើរយ៉ាងខ្លាំង គឺការចូលរួម​សមាហរណកម្ម​ប្រកប​ដោយ​ជោគ​ជ័យរបស់វៀតណាមទៅក្នុងសហគមន៍អន្តរជាតិ ហើយត្រូវបានកត់សម្គាល់​ជារបត់​សំខាន់​បំផុត​របស់​វៀត​ណាម ក្នុងទំនាក់ទំនងអន្តរជាតិផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ