16/08/2021 09:36 GMT+7 Email Print Like 0

នៅព្រឹកថ្ងៃទី ១៥ ខែសីហា វៀតណាមធ្វើតេស្តចាក់វ៉ាក់សាំង ARCT-154 តាមបច្ចេកវិទ្យាអាមេរិក ដែលផលិតនៅវៀតណាម

នៅព្រឹកថ្ងៃទី ១៥ ខែសីហា សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ បានធ្វើតេស្តចាក់វ៉ាក់សាំង ARCT-154 បង្ការកូវីដ ១៩ ដំណាក់កាលទី ១ ដោយមានការចូលរួមរបស់ អ្នកស្ម័គ្រចិត្តចំនួន ១០០ នាក់នៅទីក្រុងហាណូយ។ នេះគឺជាវ៉ាក់សាំងបង្ការកូវីដ -១៩ ទី ៣ នៅ វៀតណាមដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណឱ្យធ្វើតេស្តគ្លីនិកលើមនុស្ស។
 

(រូបថត៖ TTXVN)

មុននោះវៀតណាមក៏បានធ្វើតេស្តចាក់វ៉ាក់សាំង Nano Covax និងវ៉ាក់សាំង Covivac លើមនុស្សផងដែរ។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកTran Van Thuan បានសម្តែងថា៖ “យើងខ្ញុំជឿជាក់យ៉ាងមុតមាំនិងសង្ឈឹមថា នឹងសម្រេចបានការសិក្សាស្រាវជ្រាវ ដើម្បីជំរុញការផលិតវ៉ាក់សាំងក្នុងប្រទេស។បច្ចេកវិទ្យាផលិតវ៉ាក់សាំងនេះគឺជាបច្ចេកវិទ្យា mRNA របស់ Arcturus ។ នេះគឺជាបច្ចេកវិទ្យាស្រដៀងគ្នាទៅនឹងវ៉ាក់សាំង Pfizer និងវ៉ាក់សាំង Moderna ដែលបានអនុម័តឲ្យប្រើប្រាស់ហើយ។ បច្ចុប្បន្ន វ៉ាក់សាំងនេះកំពុងស្ថិតក្នុងការធ្វើតេស្តដំណាក់កាលទី ១ និងទី ២ នៅសហរដ្ឋអាមេរិក និងសិង្ហបុរី ដោយទទួលបានលទ្ធផលដំបូង យ៉ាងល្អប្រសើរផងដែរ”។

ARCT-154 ត្រូវបានក្រុមហ៊ុនភាគហ៊ុនជីវបច្ចេកវិទ្យា VinBioCare នៃសម្ព័ន្ធក្រុមហ៊ុន VinGroup ធ្វើការចរចាជាមួយក្រុមហ៊ុន Arcturus Therapeutics, Inc. , សហរដ្ឋអាមេរិក ដើម្បីទទួលបានការផ្ទេរប្រគល់បច្ចេកវិទ្យាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ