01/02/2021 09:33 GMT+7 Email Print Like 0

នៅពេលដែលវៀតណាមនិយាយអំពីបញ្ហាព្រំដែនទឹកដី គឺត្រូវតែនិយាយអំពីការជំរុញកិច្ចសហប្រតិបត្តិការ

នៅពេលដែលវៀតណាមនិយាយអំពីបញ្ហាព្រំដែនទឹកដីគឺត្រូវតែនិយាយអំពីការជំរុញកិច្ចសហប្រតិបត្តិការ។ នេះគឺជាការអះអាងមួយរបស់ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Le Hoai Trung នៅពេលដែលឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារពត៌មានកាលពីព្រឹកថ្ងៃទី ៣០ ខែមករានៅខាងក្រៅនៃមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Le Hoai Trung (រួបថត៖ Mofa.gov.vn)



បើយោងតាមលោក Le Hoai Trung បានឲ្យដឹងថា គោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាម គឺត្រូវតែរក្សាបរិស្ថានសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងទាញយកបាននូវផលប្រយោជន៍ពីលក្ខខណ្ឌអនុគ្រោះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផងដែរ។ ប៉ុន្តែគោលដៅសំខាន់មួយទៀតគឺជាការប្រកាន់យ៉ាងខ្ជាប់ខ្ជួននិងការប្តេជ្ញាចិត្តអស់ពីកម្លាំងកាយចិត្ត ដើម្បីរក្សាឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីផងដែរ។ នោះគឺជាអ្វីដែលវៀតណាមរក្សាបាននូវតួនាទីនាំមុខគេក្នុងគោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាម។

ទាក់ទងនឹងបញ្ហាព្រំដែនគោក ប្រទេសវៀតណាមមានព្រំប្រទល់ជាប់ជាមួយប្រទេសចិន ឡាវ និងកម្ពុជា ហើយវៀតណាមបានសហការ និងអនុវត្តការងារសំខាន់ៗជាច្រើន ដូចជា ការអនុវត្តសន្ឋិសញ្ញាដែលធ្លាប់បានចុះហត្ថលេខាជាមួយប្រទេសជិតខាងទាក់ទងនឹងការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនក៏ដូចជាការគ្រប់គ្រងខ្សែព្រំដែននិងបទប្បញ្ញត្តិគ្រប់គ្រងព្រំដែនជាដើម។

ទាក់ទងនឹងបញ្ហាផ្លូវសមុទ្រវិញ លោកអនុរដ្ឋមន្ត្រី Le Hoai Trung បានឲ្យដឹងថាតំបន់សមុទ្រខាងកើត មិនត្រឹមតែទាក់ទងនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងអាកាសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋទៀតផង។ លោក Le Hoai Trung បានបន្ថែមទៀតថា៖

«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្នុងរយៈពេលខាងមុខនេះយើងនឹងបង្កើនកិច្ចសហប្រតិបត្តិការនៅពេលនិយាយដល់កិច្ចសហប្រតិបត្តិការក្នុងន័យទូលំទូលាយចាប់ពីកិច្ចសហប្រតិបត្តិការ ដើម្បីទាញយកបាននូវធនធាននៅលើលំហរសមុទ្រ រហូតដល់កិច្ចសហប្រតិបត្តិការក្នុងការការពារបរិស្ថាន កិច្ចសហប្រតិបត្តិការលើការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ កិច្ចសហប្រតិបត្តិការស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។ អ្វីដែលវៀតណាមចង់និយាយអំពីបញ្ហាព្រំដែនទឹកដី គឺនិយាយអំពីការជំរុញកិច្ចសហប្រតិបត្តិការ»៕

បណ្តាព័ត៌មានបានផ្សាយ