នាំសម្លៀកបំពាក់បុរាណវៀតណាម មកជាមួយមជ្ឈដ្ឋានយុវវ័យ
ចែករំលែកអំពីឧបនិស្ស័យនាំបុរសអាយុ ៩x មកជាមួយនឹងចំណូលចិត្តខាងវប្បធម៌ប្រពៃណី ចម្រុះទៅដោយម៉ូដសម្លៀកបំពាក់ អ្នករចនាម៉ូដ ង្វៀន ឌឹកឡុក (Nguyen Duc Loc) ឱ្យដឹងថា៖ តាំងពីតូចក្រូចឆ្មា ខ្ញុំសង្វាត់នឹងប្រវត្តិសាស្រ្តវៀតណាមណាស់ បូកជាមួយនោះ លោកតាខាងម្តាយ ជាជាងកាត់ដេរ ដូច្នេះបងបានស្គាល់ច្បាស់នឹងការរចនា ធ្លាប់កាត់ដេរសម្រាប់ខ្លួនឯង នូវឈុតសម្លៀកបំពាក់ ដែលខ្លួនពេញចិត្ត។ រហូតដល់ធំពេញវ័យដឹងក្តី ការចំណូលចិត្តអំពីប្រវត្តិសាស្រ្តនិងម៉ូដសម្លៀកបំពាក់ ទាំងពីរនេះអត្ថិភាពក្នុងខ្លួន ធ្វើឱ្យបុរសអាយុ ៩x នេះ គិតទៅដល់ការធ្វើដូចម្តេច ដើម្បីអាចបង្កើតស្តារឡើងវិញ និងអភិរក្សបានឈុតសម្លៀកបំពាក់បុរាណ ពីមួយថ្ងៃទៅមួយថ្ងៃមានមនុស្សស្គាល់កាន់តែច្រើន នូវឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតនេះ។ បងនិងមិត្ត ដែលស្ថាបនាក្រុមហ៊ុនភាគហ៊ុន អ៊ីវឹនហៀន (Y Van Hien) ដំណើរការកាត់ដេរសម្លៀកបំពាក់បុរាណវៀតណាម។ ដើម្បីបង្កើតឈុតសម្លៀកបំពាក់នេះ ក្រៅពីអំណានស្វែងយល់ អំពីប្រវត្តិសាស្រ្ត អ្នករចនាម៉ូដ ង្វៀន ឌឹកឡុក (Nguyen Duc Loc) នៅស្វែងយល់ទៅដល់កេរដំណែល ទីសក្ការបូជាភូមិស្រុក ធ្វើដំណើរទៅដល់ភូមិតម្បាញ របរដេរប៉ាក់ប្រពៃណី ដើម្បីស្វែងយល់សិក្សា។ ក្រៅពីនោះ បងនៅទទួលការជំនួយ ប្រឹក្សា នៃអ្នកស្រាវជ្រាវ អ្នកឯកទេស អំពីសម្លៀកបំពាក់បុរាណ ដើម្បីអាចអនុវត្តឱ្យបានត្រឹមត្រូវតាមខ្នាតកាត់ដេរ។
នៅឆ្នាំ២០១៩ បងបានសម្រេចចិត្តនាំយកឈុតសម្លៀកបំពាក់បុរាណវៀតណាម មានឈ្មោះ “កន្លែងដែលអនាគតត្រូវបានបង្កើតពីអតីតកាល” សម្តែងឈុតសម្លៀកបំពាក់នៅលើឆាក នាសប្តាហ៍សម្លៀកបំពាក់ និងកែសម្ផស្សអន្តរជាតិវៀតណាម។ កម្រងប្រមូលផ្តុំរួមមាន៖ ម៉ូដសម្លៀកបំពាក់គំរូ នៃរាជវង្ស អភិជន នាសម័យកាលរាជការង្វៀន (Nguyen) មានភាពត្រឹមត្រូវខាងប្រវត្តិសាស្រ្ត ធានាតុល្យភាព សុដុមនីយកម្ម រវាងភាពជាក់ស្តែងនិងភាពអនុវត្ត ភាពវិចិត្រសិល្បៈនិងភាពប្រណីត។ សំឡឹងមើលឈុតសម្លៀកបំពាក់ឆើតឆាយ ពេញលក្ខណៈវប្បធម៌វៀតណាម ដែលបានក្រុមហ៊ុនភាគហ៊ុន អ៊ីវឹនហៀន (Y Van Hien) បង្កើតស្តារឡើងវិញ អាចមើលឃើញភាពហ្មត់ចត់ ផ្ចិតផ្ចង់ និងភាពប្រុងប្រយត្ន នៅលើរាល់ស្នាមលម្អិត ស្នាមម្ជុលទងសូត្រ ជាមួយនឹងក្បាច់រចនាលេចធ្លោ ប្រាកដប្រជា។ ទន្ទឹមនឹងសម្លៀកបំពាក់នៅមានម៉ូដបន្ទាប់បន្សំដូចជា៖ ព្រះមកុដ ព្រះសុពណ៌បាទ គ្រឿងអាលង្ការ គ្រឿងទាំងនេះសុទ្ធតែបានធ្វើត្រាប់តាមការស្រាវជ្រាវនៃអ្នកឯកទេសប្រឹក្សា ហើយបានអនុវត្តដោយជាងមានថ្វីដៃ។ ឈុតសម្លៀកបំពាក់នៃអ្នករចនាម៉ូដ ង្វៀន ឌឹកឡុក (Nguyen Duc Loc) និងសហការីនៅក្រុមហ៊ុនភាគហ៊ុន អ៊ីវឹនហៀន (Y Van Hien) បានជួយឱ្យមិត្តយុវវ័យមានចំណេះវិជ្ជាពិតប្រាកដ អំពីម៉ូដសម្លៀកបំពាក់បុរាណវៀតណាម។ មិត្តយុវវ័យបានយល់យ៉ាងណាហៅថាអាផាយប្រាំផ្ទាំង (អាវផាយបង្កើតឡើងដោយប្រាំផ្ទាំងសំពត់) យ៉ាងណាហៅថា អាវយ៉ាវឡិញ (Giao Linh) អាវញ៉ឺតប៊ិញ (Nhat Binh) ជាដើម។ល។ អ្នករចនាម៉ូដ ង្វៀន ឌឹកឡុក (Nguyen Duc Loc) ចែករំលែកថា៖ “បន្ទាប់ពីកម្មវិធីជាច្រើនសម្តែងម៉ូដសម្លៀកបំពាក់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានមិត្តយុវវ័យចូលចិត្តស្រឡាញ់ ស្វែងរកសម្លៀកបំពាក់បុរាណវៀតណាម នៃក្រុមហ៊ុនភាគហ៊ុន អ៊ីវឹនហៀន (Y Van Hien)។ ជូនកាលនៅមានមិត្តយុវវ័យ ជានិស្សិតបរទេស ត្រឡប់មកប្រទេសវៀតណាម បានធ្វើដំណើរមកកម្មង់ឱ្យកាត់សម្លៀកបំពាក់បុរាណ សម្រាប់ពិធីរៀបការរបស់ខ្លួន”៕
កម្រងប្រមូលផ្តុំ “កន្លែងដែលអនាគតត្រូវបានបង្កើតពីអតីតកាល”៖
អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹនថាញយ៉ាង
សំពត់សង្កិមយីហោ ហ័រទៀន Brocade (Hoa Tien)
សម្លៀកបំពាក់អារក្សសម្តែងនៅលើឆាកម៉ូដសម្លៀកបំពាក់អន្តរជាតិ
Tiny Ink - គំនូរគូរលើសម្លៀកបំពាក់
អ្នករចនារចនាម៉ូតសំលៀកបំពាក់អាវផាយបង្កើត ក្នុងទសវត្សរ៍ 90 រៀបរាប់អំពីប្រវត្តិសាស្ត្រវៀតណាមលើអាវផាយ
សម្រស់ត្រកាលអាវបាបា (ba ba)
ការរត់ប្រណាំងនៃពាណិជ្ជសញ្ញាម៉ូដសម្លៀកបំពាក់វៀតណាម
រាត្រីបង្ហាញម៉ូដសក់ “KellaHairshow”ឆ្នាំ២០១៨
ភាពពិសេសនៃសិល្បៈចម្លាក់លើសក់របស់យុវជនកើតក្នុងទសវត្សរ៏ ៩០
ទាក់ភ្នែកដោយសារការបង្ហាញម៉ូដសម្លៀកបំពាក់សំរាប់កុមារ របស់ម៉ាក់ EllieVu
កម្រងម៉ូដសម្លៀកបំពាក់ធ្វើពីសូត្រវៀតណាម - អ៊ីតាលី
អាវផាយពាក់ក្នុងបុណ្យចូលឆ្នាំប្រពៃណីវៀតណាម
លើកស្ទួយសំពត់វៀតណាមក្នុងម៉ូដសម្លៀកបំពាក់
ចំណាប់អារម្មណ៍ចំពោះ “The Innovators –ឈានមុខគេអំពីនិន្នាការ”
ជនជាតិលឺ (Lu) និងលក្ខណៈម៉ូដទាន់សម័យនៃសម្លៀកបំពាក់ប្រពៃណី
VIFW SS កំណត់រូបរាងនិន្នាការម៉ូដសម្លៀកបំពាក់និទាឃរដូវ រដូវប្រាំង ឆ្នាំ២០១៧
សប្តាហ៍បង្ហាញម៉ូដសំលៀកបំពាក់វៀតណាម នៅសរទរដូវ - រដូវរងារ
ភាពប្រណិតអាវផាយវៀតណាម
ចំណាប់អារម្មណ៍រាត្រីសម្តែង “Limitless-គ្មានព្រំដែន”
អ្នក "បន្តអណ្តាតភ្លើង” ជូនម៉ូដសំលៀកបំពាក់វៀតណាម
ច្នៃប្រឌិតឥតព្រំដែនសម្រាប់ម៉ូដសក់វៀតណាម
ការសម្តែងម៉ូដលោកខាងកើត-លិចដ៏ស្រស់ឆើតឆាយ
ទីក្រុងនៃអាវផាយ
សោភ័ណ្ឌភាពសម្លៀកបំពាក់របស់នារីភាគខាងត្បូង
I am- បញ្ជាក់ដោយខ្លូនឯងផ្ទាល់
សោភណ្ឌភាពពីកម្រង “ផ្តៅឫស្សីត្បាញ”