• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាង

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី១៣ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបសមាជិកសភាលោក Choi Jae-sung អតីតទីប្រឹក្សានយោបាយរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in។
 

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបសមាជិកនៃគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច លោក Choi Jae-sung (រូបថត៖ TTXVN)


នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមស្វាគមន៍ចំពោះការអនុវត្តគោលនយោបាយភាគខាងត្បូងថ្មីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដោយផ្តោតលើកិច្ច សហប្រតិបត្តិការជាមួយវៀត ណាម។ វៀតណាមវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងកិច្ច សហប្រតិបត្តិការទ្វេភាគីរវាងវៀត ណាមនិងកូរ៉េខាងត្បូង ហើយមានបំណងចង់ធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាងទៀត។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ជាមួយនឹងតួនាទីរបស់ខ្លួន វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រប្រទេសកូរ៉េខាងត្បូង ក្នុងការជ្រៀតចូលទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍កាន់តែស៊ីជម្រៅ។ លោកប្រធានរដ្ឋសភាសង្ឃឹមថា សមា ជិកសភា Choi Jae-sung នឹងបន្តយកចិត្តទុកដាក់ និងគាំទ្រការជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យផ្សេងៗ រួមទាំងវិស័យការពារជាតិ សន្តិសុខ ការវិនិយោគ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន ព្រមទាំងមានបំណងចង់ឪ្យបក្សប្រជាធិបតេយ្យរួមដំណើរជាមួយការខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូង។

រីឯខ្លួនវិញ សមាជិកសភាលោក Choi Jae-sung បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម។ កូរ៉េខាងត្បូងវាយតម្លៃខ្ពស់ចំពោះវៀតណាមនិងមានបំណងសហការក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងវិស័យឧស្សាហកម្មថ្មីជាមួយវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top