02/04/2019 08:35 GMT+7 Email Print Like 0

នាវារបស់កងកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌាមកបំពេញទស្សនកិច្ចនៅទីក្រុង ដាណាំង


 ពិធីទទួលស្វាគមន៍នាវាកងកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌានៅកំពង់ផែ Tien Sa (រូបថត៖ nld.com.vn)
 

នាថ្ងៃទី១ ខែមេសា ឆ្នាំ​២០១៩ នាវា ICGS VIJIT របស់កងកម្លាំងការពារឆ្នេរសមុទ្រ ឥណ្ឌា​បាន​ចូល​ចត់​នៅ​កំពង់​ផែ​ Tien Sa ចាប់ផ្ដើមដំណើរទស្សនកិច្ចមិត្តភាពនៅ​ ទីក្រុងដាណាំង ភាគកណ្ដាល​ វៀតណាម ក្នុង​រយៈ​ពេល​៤​ថ្ងៃ។​

​ក្នុងដំណើរទស្សនកិច្ចនេះ នាយទាហារនិងក្រុមនាវិកឥណ្ឌា នឹងជួបសម្ដែង ការ​គួរ​សម​ថ្នាក់​ដឹក​នាំទី​ក្រុង​ដាណាំង​​ បញ្ជាការដ្ឋានតំបន់យោធាទី៥ បញ្ជាការ ដ្ឋានតំបន់ប៉ូលីសសមុទ្រទី២ លេងបាល់ទះជា មួយក្រុម​នាយ​ទាហាន​នៃ​បញ្ជាការ ដ្ឋានតំបន់ប៉ូលីសសមុទ្រ​ទី២ ទៅទស្សនាទីក្រុងដាណាំង ហុយ​អាន និងមី​ស៊ើន ហើយចូល​រួម​ការហ្វឹក​ហាត់​រួម ស្ដីពីការស្វែងរកនិងសង្គ្រោះជាមួយប៉ូ​លីសសមុទ្រ​វៀតណាម។

​ដំណើរ​ទស្សនកិច្ចរបស់នាវាកងកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌាបានរួម ចំណែក​ជំរុញ​ទំនាក់​ទំនង​ភាពជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​រវាង​វៀត​ណាម​និង​ឥណ្ឌា​និយាយ​រួម​និង​ទំនាក់​ទំនង​សហប្រតិបតិ្តការ​រវាង​ប៉ូលីស​សមុទ្ររ​វាង ប្រទេសទាំងពីរនិយាយដោយឡែក ព្រមទាំ​ងជួយផ្សព្វផ្សាយរូបភាពទីក្រុង ​ដាណាំង​ទៅកាន់​មិត្តភក្តិ​អន្តរជាតិ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ