នាយរកដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយបណ្ដាសមាជិក រដ្ឋាភិបាលគ្រប់ជំនាន់ (VNA)
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរកានព្វស័ក ២០១៧ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាអធិបតីជំនួបសន្ទនាជាមួយអតីតសមាជិករដ្ឋាភិបាលគ្រប់ ជំនាន់។ ក្នុងជំនួបសន្ទនានេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន ថ្លែងអំណរគុណអតីតថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋាភិបាលនិងរដ្ឋសភាគ្រប់ជំនាន់ ដែលបានផ្តល់មតិថ្លៃថ្លាក្នុងការកសាង រដ្ឋាភិបាលស្ថាបនា និងច្នៃប្រឌិតបំរើប្រជាជន និងអង្គភាពអាជីវកម្ម។ បូកសករុបស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងប្រទេសកន្លងទៅ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃថា៖ ទោះបីជាជួបការលំបាកជាច្រើនក្តី ប៉ុន្តែរដ្ឋាភិបាលអាណត្តិថ្មីបានសម្រេចជាសារវ័ន្ត បណ្ដាគោលដៅដែលបានដាក់ចេញ។ នេះគឺជាមូលដ្ឋានសំខាន់ ដើម្បីទទួលបានកំណើនខ្ពស់ ក្នុងឆ្នាំ២០១៧៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម