17/11/2021 09:59 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅខេត្ត Cao Bang

ក្នុងឱកាសរំលឹកខួបលើកទី ៩១ នៃទិវាប្រពៃណី រណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ១៩៣០-១៨ វិច្ឆិកា ២០២១) នាថ្ងៃទី ១៥ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួមទិវាបុណ្យសាមគ្គីជនជាតិទាំងមូលជាមួយប្រជាជនអន្តរលំនៅដ្ឋាននៃបណ្តាឃុំនៅ Pac Bo, Nam Lin, Na Leng នៃឃុំ Truong Ha ស្រុក Ha Quang ខេត្ត Cao Bang។
 

 

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ១៩ ឆ្នាំកន្លងទៅ ការរៀបចំទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលក្លាយទៅជាលក្ខណៈស្រស់ស្អាតបែបប្រពៃណីនៅតំបន់លំនៅដ្ឋានភាគច្រើន រួមមានភូមិ Pac Bo, Nam Lin និងភូមិ Na Leng។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា ប្រជាជននឹងបន្តលើកកម្ពស់ទំនៀមទម្លាប់បដិវត្តន៍ អត្តសញ្ញាណវប្បធម៌ជាតិ ស្មារតីសាមគ្គីជាតិជាធ្លុងមួយ និងប្តេជ្ញាចិត្តក្នុងការកសាងមាតុភូមិដ៏សម្បូរបែបកាន់តែស្រស់ស្អាតនិងអរិយ្យធម៌ពីមួយថ្ងៃទៅមួយថ្ងៃ។

“សាមគ្គីភាពជាបញ្ហាមានអត្ថន័យយុទ្ធសាស្ត្រ ជាកត្តាមូលដ្ឋានកំណត់ជ័យជម្នះនៃបដិវត្តន៍ វៀតណាម។ សាមគ្គីភាព គឺជាប្រពៃណីដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ និងជាមេរៀនប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបានក្នុងអំឡុងពេលតស៊ូដើម្បីឯករាជ្យភាព និងក្នុងដំណើរការអនុវត្តន៍កិច្ចការយុទ្ធសាស្ត្រពីរគឺការកសាងនិងការពារមាតុភូមិ។ ក្នុងដំណើរ ៣៥ ឆ្នាំអនុវត្តន៍ការផ្លាស់ប្តូរថ្មី វៀតណាមសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។  ដោយសារទំនៀមទម្លាប់ជាប្រវត្តិសាស្ត្ររបស់ប្រជាជាតិ ដោយសារតែសាមគ្គីភាពដ៏ធំធេងរបស់ប្រជាជាតិទាំងមូល យើងអាចរួមដៃគ្នាជំនះរាល់ការលំបាក។ បើគ្មានសាមគ្គីភាព បើគ្មានការរួមវិភាគទានទាំងកម្លាំងកាយនិងកម្លាំងចិត្តរបស់បងប្អូនជនរួមជាតិ យើងពិតណាស់ថា នឹងមិនអាចមានដូចសព្វថ្ងៃនេះបាន ទេ”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានជូនអំណោយដល់តំបន់លំនៅដ្ឋាន Pac Bo, Nam Lin និង Na Leng; ផ្តល់អំណោយដល់គ្រួសារគំរូ និងជួបការលំបាកក្នុងតំបន់។

មុននឹងចូលរួមទិវាបុណ្យមហាសាមគ្គីជាតិជាមួយប្រជាជន Pac Bo, Nam Lin និង Na Leng លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញអុជធូបនៅមណ្ឌលកេរដំណែលជាតិពិសេស Pac Bo ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ