20/07/2021 17:13 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបញ្ជាឲ្យក្រសួងចំនួន៧បង្កើតក្រុមការងារពិសេសទទួលបន្ទុកការបង្ការប្រឆាំងកូវីដ ១៩

លោកនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យរដ្ឋមន្រ្តីនៃក្រសួងចំនួន៧ រួមមាន៖ ក្រសួងការពារប្រទេស ក្រសួងឧស្សាហកម្មនិងពាណិជ្ជ កម្ម ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ ក្រសួងគមនាគមន៍ដឹកជញ្ជូន ក្រសួងសំណង់ ក្រសួងព័ត៌មាននិង ទូរគមនាគមន៍ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច ផ្អែកលើមុខងារ ភារកិច្ច សិទ្ធិអំណាចដែលបានប្រគល់ជូន ដើម្បីបង្កើតភ្លាមនូវ “ក្រុមការងារពិសេស” ទទួលបន្ទុកការបង្ការប្រឆាំងកូវីដ ១៩ នៃក្រសួងនីមួយៗ ប្រចាំទីក្រុងហូជីមិញ ដឹកនាំ ផ្ទាល់ដោយអនុរដ្ឋមន្រ្តីមួយរូប។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh។ (រូបថត៖ VOV)


ដើម្បីជួយឧបត្ថម្ភនិងបម្រើឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សម្រាប់ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ លើភូមិសាស្ត្រទីក្រុង ហូជីមិញនិងខេត្ត ក្រុងភាគខាងត្បូងផ្សេងៗ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើប បានចុះហត្ថលេខាលើឯកសារស្ដីពីការបង្កើត “ក្រុមការងារពិសេស” ទទួលបន្ទុកការបង្ការប្រឆាំងកូវីដ ១៩។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យរដ្ឋមន្រ្តីនៃក្រសួងចំនួន៧ រួមមាន៖ ក្រសួងការពារប្រទេស ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ ក្រសួងគមនាគមន៍ដឹកជញ្ជូន ក្រសួងសំណង់ ក្រសួងព័ត៌មាននិង ទូរគមនាគមន៍ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច ផ្អែកលើមុខងារ ភារកិច្ច សិទ្ធិអំណាចដែលបានប្រគល់ជូន ដើម្បីបង្កើតភ្លាមនូវ “ក្រុមការងារពិសេស” ទទួល បន្ទុកការបង្ការប្រឆាំងកូវីដ ១៩ នៃក្រសួងនីមួយៗ ប្រចាំទីក្រុងហូជីមិញ ដឹកនាំ ផ្ទាល់ដោយអនុរដ្ឋមន្រ្តីមួយរូប ដើម្បីសហការយ៉ាងជិតស្និទ្ធជាមួយទីក្រុង ហូជីមិញនិង ខេត្តក្រុងភាគខាងត្បូងផ្សេងៗទៀត។ ក្រុមការងារពិសេសនឹងរាយការណ៍ជាប្រចាំថ្ងៃ ជូនរដ្ឋមន្រ្តីនិងគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ ហើយលើកសំណើរឲ្យបានទាន់ពេលវេលាចំពោះបញ្ហាហួសពីសមត្ថកិច្ចរបស់ខ្លួន។

នៅថ្ងៃទី១៨ ខែកក្កដា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមក៏បានចុះហត្ថលេខាលើឯកសារស្ដីពីការធ្វើស្ថិតិធនធានមនុស្សសុខាភិបាលបម្រើការបង្ការទប់ស្កាត់ជម្ងឺ កូវីដ ១៩ ផងដែរ។ តាមនោះខេត្តក្រុងទាំងអស់នឹងសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងសុខាភិបាលដើម្បីអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ប្រកប ដោយប្រសិទ្ធភាពនូវការបែង ចែកនិងរៀបចំការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវតាម បទបញ្ញត្តិ ទាន់ពេលវេលា ធានាសុវត្ថិភាពនិងប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ