• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ស្នើឲ្យមានការជួយឧបត្ថម្ភជាអតិបរមាសម្រាប់ទីក្រុងហូជីមិញនិងខេត្តមួយចំនួននៅភាគខាងត្បូង

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទើបបញ្ជាណែនាំដល់ក្រសួង សាខានិងមូលដ្ឋាននានាឱ្យអនុវត្តន៍នូវវិធានការឧបត្ថម្ភបន្ទាន់មួយចំនួនដល់ទីក្រុងហូជីមិញនិងបណ្តាខេត្តជុំវិញនៅភាគខាងត្បូង  ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវវិធានការបង្ការនិង ទប់ស្កាត់ជំងឺរាតត្បាត ធានាបាននូវស្ថេរភាពជីវភាពរស់នៅរបស់ប្រជាជននិងរក្សាសកម្មភាពសេដ្ឋកិច្ចសង្គមចាំបាច់នៅក្នុងមូលដ្ឋាន ។ 

លោកនាយករដ្ឋមន្រ្តីអញ្ជើញចុះពិនិត្យមន្ទីរពេទ្យពហុព្យាបាលនៅស្រុក Tan Tru កន្លែងដែលត្រូវប្តូរទៅជាមន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ នៅ Long An នាថ្ងៃទី ១០ ខែកក្កដា (រូបថតៈ VGP / Nhat Bac)


ឯកសារដែលទើបតែត្រូវបានខុទ្ទការល័យរដ្ឋាភិបាលចេញផ្សាយ នៅថ្ងៃទី ១៥ ខែកក្កដាបានបញ្ជាក់ថា៖ បង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ក្នុងការទទួលពលករនិងប្រជាជនមកពីទីក្រុងហូជីមិញនិងខេត្ត ទីក្រុងភាគខាងត្បូង ដែលវិលត្រឡប់មកកាន់មូលដ្ឋានខ្លួនវិញ និងធានានូវបទប្បញ្ញត្តិស្តីពីការបង្ការទប់ស្កាត់ជំងឺរាតត្បាត។ ទន្ទឹមជាមួយគ្នានោះ ធានានូវប្រភពទំនិញសម្បូរបែបដើម្បីឆ្លើយតបនឹងតម្រូវការនៃជីវភាពរស់នៅរបស់ប្រជាជន។

ម្យ៉ាងវិញទៀត ពិនិត្យ បែងចែកនិងផ្តល់អាទិភាពនូវប្រភពវ៉ាក់សាំងសម្រាប់ទីក្រុងនិងបណ្តាខេត្ត ទីក្រុងនានាភាគខាងត្បូង ដើម្បីអនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវ តាមលក្ខណៈវិទ្យាសាស្ត្រ សមហេតុផល សុវត្ថិភាព ប្រសិទ្ធភាពនិងទាន់ពេលវេលាចំពោះមុខសញ្ញានីមួយៗ តាមការកំណត់។

នេះគឺជាភារកិច្ចសំខាន់និងបន្ទាន់បំផុតនៅក្នុងបរិបទបច្ចុប្បន្នសម្រាប់ទីក្រុងហូជីមិញ ខេត្តក្រុងភាគខាងត្បូង ដែលមានតួនាទីនិងទីតាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុត ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចនិងជាតំបន់សេដ្ឋកិច្ចសំខាន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។

Top