21/05/2021 10:30 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួម និង​ថ្លែង​សុន្ទរកថានៅសន្និសីទស្តីពី “ អនាគតរបស់អាស៊ី”

នាថ្ងៃទី ២០ ឧសភា សន្និសីទអន្តរជាតិលើកទី ២៦ ស្តីពី“ អនាគតរបស់អាស៊ី” (FOA ២០២១) បានបើកជាផ្លូវការនៅទីក្រុងតូក្យូ ជប៉ុន។

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh (រូបថតៈ VGP / Nhat Bac)


សន្និសីទនេះបានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ ក្រោយរយៈពេល ១ ឆ្នាំ រងការអាកខាន ដោយសារជំងឺរាតត្បាតកូវីដ ១៩។ ដោយប្រធានបទ  "ការរៀបចំសម័យកាលថ្មី ក្រោយវិបត្តិកូវីដ ១៩៖ តួនាទីរបស់អាស៊ី ក្នុងការស្តារពិភពលោកឡើងវិញ" នោះ FOA ២០២១ ទាក់ទាញបានការចូលរួមរបស់ថ្នាក់ដឹកនាំអាស៊ីជាច្រើនរូប ក្នុងនោះមានថ្នាក់ដឹកនាំមកពី អាស៊ីអាគ្នេយ៍រួមមាន៖ នាយករដ្ឋមន្រ្តី វៀតណាម លោក Pham Minh Chinh សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-ocha និង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសឹង្ហបុរីលោក Heng Swee Keat។

អង្គសន្និសីទបានធ្វើការពិភាក្សាអំពីប្រធានបទដូចជា“ អាស៊ីនិងរដ្ឋការថ្មីនៅសហរដ្ឋអាមេរិក”“ កំណើនប្រកបដោយចីរភាពនិងផ្លាស់ប្តូរនៅអាស៊ី”“ ការតភ្ជាប់តំបន់តាមរយៈការជួបប្រាស្រ័យទាក់ទងខាងវប្បធម៌” ឬ“ រណសិរ្សថ្មីសម្រាប់ការផ្លាស់ប្ដូរថ្មីក្នុងយុគសម័យកូវីដ ១៩” ។

ការដែល នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួម សន្នសីទស្តីពីអនាគតរបស់អាស៊ី បានបន្តអះអាងតួនាទីនិងឋានៈរបស់វៀតណាមនៅបណ្ដាវេទិកាតំបន់; ទស្សនៈរបស់វៀតណាមអំពីបញ្ហាធំ ៗ របស់អាស៊ី បទពិសោធន៍និងដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមរួមរបស់តំបន់ កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺរាតត្បាត និងការស្ដារសេដ្ឋកិច្ចឡើងវិញ។ ព្រមទាំងរួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយជាមួយជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - ជប៉ុនលើគ្រប់វិស័យ ដូចជា៖ នយោបាយ សេដ្ឋកិច្ច បរិស្ថាន និងសង្គម ក៏ដូចជា ទាក់ទាញការយកចិត្តទុកដាក់ពីអង្គភាពអាជីវកម្មជប៉ុន និងអន្តរជាតិតាមរយៈការផ្សព្វផ្សាយសមិទ្ធិផលសេដ្ឋកិច្ច - សង្គមលេចធ្លោរបស់វៀតណាម និងបណ្ដាគោលនយោបាយអភិវឌ្ឍន៍ថ្មីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ