20/03/2021 14:01 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតហ្វីលីពីន

នារសៀលថ្ងៃទី ១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក ឯកអគ្គរដ្ឋទូតហ្វីលីពីន Meynardo Los Banos Montealegre ដែលមកសម្ដែងការគួរសម។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតហ្វីលីពីន (រូបថត៖ VGP)


នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថាវៀតណាមជានិច្ចកាលគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយហ្វីលីពីន ក្នុងនោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យនាវាចរណ៍គឺមានសារសំខាន់ណាស់។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យប្រទេសទាំងពីរគប្បីជំរុញពាណិជ្ជកម្មនិងវិនិយោគឲ្យបានច្រើនថែមទៀត។ ដោយឡែកសម្រាប់ការផ្គត់ផ្គង់អង្ករវិញ វៀតណាមអះអាងថានឹងផ្គត់ផ្គង់អង្ករឲ្យ ហ្វីលីពីនប្រកបដោយស្ថិរភាព និងយូរអង្វែង ជាពិសេសក្នុងបរិបទ ត្រូវរងផលប៉ះពាល់ជំងឺរាតត្បាតកូវីដ ១៩ នោះ បញ្ហាសន្តិសុខស្បៀងអាហារគឺពិតជាមានសារសំខាន់ណាស់។

ទាក់ទងនឹងពិធីរំលឹកខួបលើកទី ៤៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនោះ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា នេះគឺជាឱកាសសម្រាប់ប្រទេសទាំងពីររឹតបន្តឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីថែមទៀត ព្រមទាំងស្នើឲ្យលោក ឯកអគ្គរដ្ឋទូតសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម ដើម្បីរៀបចំសកម្មភាពអបអរសាទរជាក់ស្ដែងផងដែរ។

លោកនាយករដ្ឋមន្រ្តីបានបង្ហាញជំនឿជាក់ថា លោកឯកអគ្គរដ្ឋទូត Meynardo Los Banos Montealegre នឹងបំពេញបេសកកម្មការទូតប្រកបដោយជោគជ័យនៅវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ