08/12/2020 14:07 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីឡាវបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមនិងចូលរួមសម័យប្រជុំលើកទី ៤៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងឡាវ

លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តី Thongloun Sisoulith (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Thongloun Sisoulith បានអញ្ជើញចាកចេញពីទីក្រុងហាណូយ  បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ ក្រោយពីបានចូលរួមសម័យប្រជុំលើកទី ៤៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងឡាវ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២០។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម លោកនាយករដ្ឋមន្រ្តី Thongloun Sisoulith និងលោកនាយករដ្ឋមន្ត្រី វៀតណាម Nguyen Xuan Phuc បានអញ្ជើញធ្វើជាសហប្រធាន សម័យប្រជុំលើកទី ៤៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងឡាវ; ចូលជួបសំដែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងជួបសវនាការជាមួយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។ នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពគ្នាខ្ពស់លើទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២១ និងដំណាក់កាល ពី ៥ ទៅ ១០ ឆ្នាំខាងមុខ; ឯកភាពគ្នាផ្ដោតការយកចិត្តទុកដាក់លើការ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងធំៗរវាងប្រទេសទាំងពីរ រួមមានកិច្ចព្រមព្រៀងស្តីពីផែនការសហប្រតិបត្តិការវៀតណាម - ឡាវឆ្នាំ ២០២១ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដទៃទៀតដែលបានចុះហត្ថលេខានាឱកាសនេះ។ ភាគីទាំងពីរបានដាក់ចេញវិធានការដ៏ខ្លាំងក្លាជាក់ស្ដែងជាច្រើន ដើម្បីបន្តនាំទំនាក់ទំនងនយោបាយ ការទូតរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ; ពង្រឹងសរសរស្ដម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិ - សន្តិសុខ; បន្តផ្តល់អាទិភាពពិសេសដល់កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល - អប់រំ និង ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ភាគីទាំងពីរបានបន្តអះអាងថានឹងសម្របសម្រួលគាំទ្រគ្នាយ៉ាងជិតស្និទ្ធ ហើយគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងពិភពលោក ជាពិសេសគឺក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន យន្តការសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ និងនៅអង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានរួមគ្នាពង្រឹងការពិគ្រោះយោបល់ គាំទ្រគ្នាទៅវិញទៅមក លើកកម្ពស់ឋានៈ និងស្វ័យភាពរបស់ប្រទេសជាតិ ជាពិសេសគឺបញ្ហាសន្តិសុខនិងយុទ្ធសាស្ត្រនៅក្នុងតំបន់ រួមមានសមុទ្រខាងកើត និងមេគង្គ; រួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការរីករាលដាលនៃ ជំងឺកូវីដ ១៩ ក៏ដូចជាជំរុញការរក្សាសាមគ្គីភាព តួនាទីជាមជ្ឈភាពរបស់អាស៊ាន និងជំរុញខ្លាំងការកសាងសហគមន៍អាស៊ានដល់ឆ្នាំ ២០២៥ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ