28/11/2020 18:31 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកពិព័រណ៍ CAEXPO

តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៧ វិច្ឆិកា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិព័រណ៍និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម-វិនិយោគរវាងចិន - អាស៊ាន (CAEXPO និង CABIS) លើកទី១៧ ដែល បានប្រារព្ធធ្វើឡើងនៅទីក្រុង Nanning ខេត្ត Guangxi ប្រទេសចិន តាម ប្រព័ន្ធវីដេអូថតទុកជាមុន។

អញ្ជើញថ្លែងនៅពិធីបើក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលកិច្ចសហប្រតិបត្តិការអាស៊ាន-ចិននៅ តែរក្សាបានសន្ទុះអភិវឌ្ឍ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19។ ក្នុងឆមាសទី ១ ឆ្នាំ២០២០ អាស៊ានជាលើកដំបូងក្លាយទៅជា ដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ដែលក្នុងនោះវៀតណាមបានរួមវិភាគទាន ២០%នៃទំហំពាណិជ្ជកម្មសរុប។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០២០ ពេលដែល វៀតណាមជាប្រធានអាស៊ាន ក្រោមមូលបទ “ភាពស្អិត រមួតនិងការឆ្លើយតប” អាស៊ានបានបន្តពង្រឹងសាមគ្គីភាព ឯកភាព ថែរក្សា សន្ទុះសហប្រតិបត្តិការ និងការឆ្លើយតបយ៉ាងខ្លាំងក្លានឹងជម្ងឺរាតត្បាត Covid-19 ព្រមទាំងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយដៃគូ នានា ពង្រឹងមជ្ឈភាពរបស់ខ្លួនក្នុងបញ្ហាសន្តិសុខតំបន់ផងដែរ។ លោក នាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការដែល ប្រទេសអាស៊ានទាំង១០ និងប្រទេសដៃគូចំនួន៥ រួមទាំងប្រទេសចិនទៀតផង បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែល បង្កើតឡើងទីផ្សារធំបំផុតលើពិភពលោកដោយមានចំនួនប្រជាជន ២,២ ពាន់លាននាក់និង GDP សរុបចំនួន២៦.២០០ ពាន់លានដុល្លាអាមេរិក។

ពាក់ព័ន្ធដល់ទំនាក់ទំនងវៀតណាម-ចិន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញជួបពិភាក្សាតាមទូរស័ព្ទចំនួន ២ លើក ដែលក្នុងនោះដាក់ចេញទិសដៅធំៗសម្រាប់ជំរុញចំណងទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព និងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែស៊ីជម្រៅនិងប្រកបដោយផ្លែផ្កាថែមទៀត។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀតណាមកំពុងរួមដំណើរជាមួយ ប្រទេសអាស៊ានទាំយឡាយអនុវត្តចក្ខុវិស័យសហគមន៍ឆ្នាំ២០២៥ ពង្រីក កិច្ចសហប្រតិបត្តិការជាមួយចិន ដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក តាមនោះរួមវិភាគទានដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់និងលើ ពិភពលោកផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ