• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អបអរសាទរពិព័រណ៍ចិន-អាស៊ានលើកទី១៧

ក្នុងសុន្ទរកថា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា ក្នុងឆ្នាំ២០២០ ពេលដែលវៀតណាមជាប្រធានអាស៊ាន ក្រោមមូលបទ “ភាពស្អិតរមួតនិងការឆ្លើយតប” អាស៊ានបានបន្តពង្រឹងសាមគ្គីភាព ឯកភាព ថែរក្សាសន្ទុះសហប្រតិបត្តិការ និងការឆ្លើយតបយ៉ាងខ្លាំងក្លានឹងជម្ងឺរាតត្បាត Covid-19 ព្រមទាំងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយដៃគូនានា ពង្រឹងមជ្ឈភាពរបស់ខ្លួនក្នុងបញ្ហាសន្តិសុខតំបន់ផងដែរ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកថាអបអរសាទរពិព័រណ៍ CAEXPO លើកទី១៧។


ក្នុងឱកាសដែលពិព័រណ៍ចិន-អាស៊ាន (CAEXPO) លើកទី១៧ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូនាថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២០ នោះ តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានថតវីដេអូពីសុន្ទរកថាអបអរសាទរពិព័រណ៍។ សុន្ទរកថានេះនឹងត្រូវបានចាក់ផ្សាយនៅពិធីបើក CAEXPO លើកទី១៧។

ក្នុងសុន្ទរកថា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា ក្នុងឆ្នាំ២០២០ ពេលដែល វៀតណាមជាប្រធានអាស៊ាន ក្រោមមូលបទ “ភាពស្អិតរមួតនិងការឆ្លើយតប” អាស៊ានបានបន្តពង្រឹងសាមគ្គីភាព ឯកភាព ថែរក្សាសន្ទុះសហប្រតិបត្តិការ និងការឆ្លើយតបយ៉ាងខ្លាំងក្លានឹងជម្ងឺរាតត្បាត Covid-19 ព្រមទាំងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយដៃគូនានា ពង្រឹងមជ្ឈភាពរបស់ខ្លួនក្នុងបញ្ហាសន្តិសុខតំបន់ផងដែរ។ ជាពិសេសគឺ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧នាពេលកន្លងមក ប្រទេសអាស៊ានទាំង១០និងប្រទេសដៃគូចំនួន៥ រួមទាំងប្រទេសចិនទៀតផង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបង្កើតឡើងទីផ្សារធំបំផុតដោយមានចំនួនប្រជាជន ២,២ ពាន់លាននាក់និង GDP សរុបចំនួន២៦.២០០ ពាន់លានដុល្លាអាមេរិក។ នេះគឺជាសមិទ្ធផលគួរឲ្យមោទនៈ ដោយអះអាងយ៉ាងមុតមាំនូវនិន្នាការពាណិជ្ជកម្មប្រកបដោយសេរីភាព ពហុភាគី បើកចំហ សមភាព និងផ្អែកលើច្បាប់។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមកំពុងរួមដំណើរជាមួយប្រទេសអាស៊ានទាំយឡាយអនុវត្តចក្ខុវិស័យសហគមន៍ឆ្នាំ២០២៥ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយចិន ដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក តាមនោះរួមវិភាគទានដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់និងលើពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top