20/11/2020 19:31 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc នឹងអញ្ជើញថ្លែងសន្ទរកថានៅឯកិច្ចប្រជុំកំពូល G20

នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំនៃប្រទេសនានា នឹងផ្តោតលើការពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ - ១៩ ពាណិជ្ជកម្មវិនិ យោគ សេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍប្រកបដោយចីរភាព។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc


នារសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំរបស់ក្រសួងការបរទេសអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ ចាប់ពីថ្ងៃទី ២១-២២ ខែវិច្ឆិកាឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូល G20 តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំនៃប្រ ទេសនានា នឹងផ្តោតលើការពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត កូវីដ - ១៩ ពាណិជ្ជកម្មវិនិយោគ សេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍប្រកបដោយចីរភាព។

តាមគម្រោង លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងចូលរួមនិងថ្លែងសុន្ទរកថា នៅឯកិច្ចប្រជុំកំពូលនេះ ដោយប្រធានបទ ជំនះជំងឺរាតត្បាត ស្តារកំណើនសេដ្ឋកិច្ច កសាងអនាគតប្រកបដោយចីរភាពនិងបរិយាប័ណ្ណ។

នៅក្នុងសន្និសីទកាសែតនេះ ឆ្លើយសំណួរអំពីបញ្ហាសមុទ្រខាងកើតក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥ (ចាប់ពីថ្ងៃទី ១២-១៥ ខែវិច្ឆិកា) អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានលើកឡើងថា៖ តំណាងនៃប្រទេសជាច្រើនបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពសមុទ្រខាងកើតនិងបានបញ្ជាក់ពីភាពចាំបាច់ដើម្បីរក្សាសន្តិភាពនិងស្ថេរភាពនៅក្នុងដែនសមុទ្រដ៏មានសារៈសំខាន់នេះ។ ដើម្បីសម្រេចបាននូវគោលដៅនោះចាំបាច់ត្រូវលើកកំពស់ស្មារតីទទួលខុសត្រូវ ជាពិសេសចៀស វាងសកម្មភាពដែលអាចបង្កើនភាពតានតឹង និងធ្វើអោយស្ថានភាពកាន់តែស្មុគស្មាញ។ បណ្តាប្រទេសទាំងនោះក៏បានលើកឡើងថា ចាំបាច់ក្នុងការលើកកម្ពស់ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ក្របខ័ណ្ឌច្បាប់សម្រាប់សកម្មភាពទាំងអស់នៅសមុទ្រនិងដោះស្រាយជម្លោះដោយសន្តិវិធី។

ទន្ទឹមជាមួយគ្នានោះបណ្តាប្រទេសក៏បានអំពាវនាវឱ្យអាស៊ាននិងចិនបង្កើនការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងព្យាយាមបន្តកិច្ចចរចាស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត ប្រកប ដោយប្រសិទ្ធភាព ដោយសមស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)  ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ