02/09/2020 14:07 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ត្រូវមានភាពម្ចាស់ ការថែមទៀតក្នុងការងារបង្ការទប់ទល់នឹងគ្រោះធម្មជាតិ


ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។ (រូបថត៖ VGP) 
 

លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យគណៈកម្មាធិការជាតិទប់ទល់នឹងគ្រោះធម្មជាតិនិងស្វែងរកជួយសង្គ្រោះ ត្រូវត្រៀមផែនការទប់ទល់ឲ្យបានស្រេច រួមទាំង កម្លាំងកងទ័ពនិងនគរបាលក្នុងករណីចាំបាច់។ 
 
អញ្ជើញថ្លែងនៅកិច្ចប្រជុំនារសៀលថ្ងៃទី១ កញ្ញា ជាមួយក្រសួង ស្ថាប័ននិងតំបន់មួយចំនួនអំពីការងារបង្ការទប់ទល់នឹងគ្រោះធម្មជាតិក្នុង បរិបទដែលជម្ងឺ Covid-19 នៅតែមានការវិវត្តន៍យ៉ាងស្មុគស្មាញនោះ នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសំណូមពរឲ្យគណៈ កម្មាធិការមជ្ឈឹមដឹកនាំការងារបង្ការទប់ទល់នឹងគ្រោះធម្មជាតិ ក៏ដូចជា បណ្ដាក្រសួង ស្ថាប័ននិងតំបន់នានា ត្រូវមានភាពម្ចាស់ការថែមទៀត ហើយបែងចែកភារកិច្ចយ៉ាងល្អិតល្អន់ដើម្បីជំរុញការងារត្រួតពិនិត្យទប់ទល់។ លោក នាយករដ្ឋមន្រ្តីក៏បានស្នើឲ្យគណៈកម្មាធិការជាតិទប់ទល់នឹងគ្រោះធម្មជាតិនិងស្វែងរកជួយ សង្គ្រោះ ត្រូវត្រៀមផែនការទប់ទល់ឲ្យបានស្រេច រួមទាំង កម្លាំងកងទ័ពនិងនគរបាលក្នុងករណីចាំបាច់។ ក្រៅពីនោះ បណ្ដាតំបន់ ត្រូវតែបង្កើនការត្រួតពិនិត្យនៅតាមតំបន់គ្រោះថ្នាក់នានា ជាពិសេសគឺ តំបន់ដែលមានហានិភ័យកើតមានការស្រុតបាក់ដី ទឹកជំនន់ និងតំបន់ ប្រជុំជន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
 
“គណៈកម្មាធិការមជ្ឈឹមដឹកនាំការបង្ការទប់ទល់នឹងគ្រោះធម្មជាតិ ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ត្រូវដឹកនាំដោយម្ចាស់ការនូវការងារធានាសុវត្ថិភាពសម្រាប់បឹង ទំនប់ធារា សាស្ត្រ វារីអគ្គីសនី តាមភារកិច្ចដែលត្រូវបានប្រគល់ជូន។ ត្រូវតែបំភ្លឺឲ្យ ច្បាស់នូវការទទួលខុសត្រូវប្រសិនបើ ករណីអាក្រក់កើតមានឡើង។ ទន្ទឹម នេះ ជំនះពុះពារយ៉ាងឆាប់រហ័សលើផលវិបាកដោយសារគ្រោះធម្មជាតិ ប្រសិនបើក​រណីអាក្រក់កើតមាន ផងដែរ”៕

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ