01/08/2020 14:44 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ស្នើឲ្យធានាដំណើរការសាងសង់ផ្លូវហាយវេ Trung Luong – My Thuan


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phucបានអញ្ជើញចុះពិនិត្យដំណើរការសាងសង់គម្រោងផ្លូវហាយវេ Trung Luong – My Thuan (រូបថត៖ TTXVN)  
 

នារសៀល​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចប្រសព្វ Than Cuu Nghia ស្ថិតនៅឃុំ Tam Hiep ស្រុក Chau Thanh ខេត្ត Tien Giang នោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ​ចុះពិនិត្យ​ដំណើរ​ការសាងសង់គម្រោងផ្លូវហាយវេ Trung Luong – My Thuan ដើម្បីដោះស្រាយការលំបាក សំដៅធានាថា គម្រោងនេះនឹងត្រូវបានសម្រេចជាស្ថាពរនាចុងឆ្នាំ ២០២០។អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃថា៖
 
“នេះគឺជា​ផ្លូវដ៏មានសារៈសំខាន់ចំពោះប្រជាជននៅតំបន់ដីសណ្តទន្លេ Cuu Long ក៏ដូចជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ក្នុង​តំបន់ផងដែរ។ ខ្ញុំស្នើឲ្យក្រសួងគមនាគមន៍ និងដឹកជញ្ជូនត្រូវអនុវត្តន៍សំណង់ស្ពាន My Thuan ឲ្យឆាប់រហ័ស​។ ទន្ទឹមនឹងនេះ ក្រសួងគមនាគមន៍ និងដឹកជញ្ជូនត្រូវអនុវត្តន៍គម្រោងនេះ ពី My Thuan ដល់ Can Tho។ ​លើសពីនេះទៅទៀត សិក្សាស្រាវជ្រាវខ្សែផ្លូវ Can Tho – Ca Mau សំដៅដាក់បញ្ជូលទៅក្នុងផែនការ ២០២១-២០២៥ ក៏ដូចជាសម្រេចរួចរាល់ផ្លូវដែលមានប្រវែង ៣៦៥ គីឡូម៉ែត្រពីទីក្រុងហូជីមិញទៅ Trung Luong - My​ Thuan - Can Tho - Ca Mau “៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ