10/07/2020 14:54 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ការពារយ៉ាងប្តូរផ្តាច់នូវប្រព័ន្ធសហគ្រាស


 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ គោលនយោបាយរូបីយប័ណ្ណហិរញ្ញវត្ថុជាតិ
 

នាព្រឹក​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០២០ នេះ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រធាន​ក្រុម​ប្រឹក្សាពិគ្រោះយោបល់គោលនយោ បាយរូបីយប័ណ្ណហិរញ្ញវត្ថុជាតិ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា ដើម្បីវាយតម្លៃ​នូវភារកិច្ច ដែលត្រូវបានអនុវត្តន៍និងដាក់ចេញភារកិច្ចសម្រាប់ដំណាក់កាលខាងមុខ។
 
នៅក្នុងកិច្ចប្រជុំ​នេះ ជំនាញការសេដ្ឋកិច្ចបានលើកឡើងថា រាល់ការវិភាគ ការវាយតម្លៃនិងដំណោះ​ស្រាយ​សម្រាប់​សេដ្ឋកិច្ច​វៀតណាមពេលនេះ ត្រូវតែផ្អែកលើស្ថានភាពជាក់ស្តែងគឺ ការរីករាលដាលនៃជំងឺឆ្លងកូវីដ ១៩  ដែលនៅតែអាក្រក់​តាមប្រទេសជាច្រើន។ ទន្ទឹមជាមួយនឹងដំណោះស្រាយនៅចំពោះមុខ ជំនាញការសេដ្ឋកិច្ច​បាន​លើក​ឡើងនូវដំណោះស្រាយរយៈពេលវែង សម្រាប់ខឿនសេដ្ឋកិច្ច។ អញ្ជើញថ្លែងមតិសន្និដ្ឋាននៃកិច្ចប្រជុំ លោកនាយក​រដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ “គួរតែមានគោលនយោបាយថ្មី សកម្មជាងមុន និងមាន​ការ​ទទួល​​ខុសត្រូវជាងនេះទៅទៀត ចំពោះបក្សនិងប្រជាជន។ ទីមួយ គឺបង្កើនស្មារតីទទួលខុសត្រូវ ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹង ពុំឲ្យជំងឺឆ្លងវិលមកវិញ។ នេះត្រូវបានចាត់ទុកថាជាលក្ខខ័ណ្ឌចម្បង។ ទន្ទឹមជាមួយគ្នានោះ  ត្រូវមាន​ការតាមដានជាប់នូវបម្រែបម្រួលនៃទីផ្សារអន្តរជាតិ ទីផ្សារក្នុងស្រុក ដើម្បីមាន គោល​នយោបាយ​សមស្រប​និងទាន់ពេលវេលា។ យ៉ាងណាមិញ ក្រសួង ស្ថាប័ននានា ជាពិសេសធនាគាររដ្ឋ ក្រសួងផែនការនិងវិនិ យោគរួមទាំង​ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់លើបញ្ហានេះ”។
 
ទាក់ទងនឹងសេណារីយ៉ូ​នៃកំណើនសេដ្ឋកិច្ច លោកនាយករដ្ឋមន្រ្តីបានសន្និដ្ឋានថា ក្រុមប្រឹក្សាបានឯកភាព​លើកំណើន​សេដ្ឋកិច្ចឆ្នាំ​នេះគឺ ៣-៤%។ ឈរលើមូលដ្ឋាននោះ លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួងផែន ការនិង​វិនិយោគ និងក្រសួងស្ថាប័នដទៃទៀត បន្តពិនិត្យនិងធ្វើ​បច្ចុប្បន្នភាព​ដើម្បី​ឱ្យមា​ន​សេណារីយ៉ូ​កំណើន​ប្រចាំ​ត្រីមាសនិងដំណោះស្រាយសមកាលកម្ម ជាពិសេស ត្រូវមានវិធានការសម្រាប់​បញ្ហាបន្ទាន់​ដែលកើត​ឡើង​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ