01/06/2020 13:04 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាជាមួយកម្មករនៅតំបន់ឧស្សាហកម្ម VSIP ខេត្ត Bac Ninh


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជូនកាដូដល់កម្មករនៃក្រុមហ៊ុន Foster Electric  ខេត្ត Bac Ninh (រូបថត៖ vov.vn)
 

នារសៀល​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅតំបន់ឧស្សាហកម្ម VSIP ខេត្ត Bac Ninh នាយករដ្ឋ​មន្ត្រី​វៀត​ណាម លោក​ Nguyen Xuan Phuc បានអញ្ជើញ​ទៅទស្សនា​គំរូផលិតកម្ម និងធ្វើកិច្ច​សន្ទនា​ជាមួយ​កម្មករ​នៃរោង​ចក្រផលិត​ឧបករណ៍សំលេងអេឡិចត្រូនិចរបស់ក្រុមហ៊ុន Foster Electric  ខេត្ត Bac Ninh។

នៅ​ក្នុងកិច្ចសន្ទនានេះ ក្រុមកម្មកររបស់ក្រុមហ៊ុនបានសម្តែងការវាយតម្លៃខ្ពស់ចំពោះបក្សនិងរដ្ឋ ដែល​បាន​ខិត​ខំ​ប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល Covid-19 ព្រម​ទាំង​ថ្លែងអំណរគុណ ចំពោះបក្សនិងរដ្ឋដែលបានផ្តោតការយកចិត្តទុក​ដាក់លើការ​ផ្តល់​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ជូន​ដល់​មុខ​សញ្ញាដែលជួបការលំបាកក្នុងនោះមានកម្មករនិយោជិកផងដែរ។
 
ជួបសំណេះ​សំណាលជាមួយកម្មករ នាយករដ្ឋមន្រ្តីវៀតណាម លោក  Nguyen Xuan Phuc បានស្នើឱ្យ​ស្ថាប័ន​និង​អង្គភាព​នានា​ត្រូវតែមាន​ទំនួល​ខុស​ត្រូវ​បន្ថែមទៀត​ដើម្បី​បន្តលើក​កម្ព​ស់​សមត្ថភាព​និង​ជំនាញ​វិជ្ជាជីវៈ​របស់​វណ្ណៈ​កម្ម​ករ។ ទាក់ទងនឹងបញ្ហាលំនៅដ្ឋានសម្រាប់កម្មករ លោក Nguyen Xuan Phuc  បានមាន​ប្រសាសន៍​ថាបញ្ហា​នេះត្រូវការការ​យកចិត្ត​ទុកដាក់ បន្ថែម​ទៀត​ព្រម​ទាំង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​កម្មករជា​ពិសេស​គឺប្រព័ន្ធ​ផ្សារ​ទំនើប​និងសាលា មត្តេយ្យជាដើម​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ