28/05/2020 09:27 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម​ផ្ដល់​យោបល់​អំពីទិសដៅ​អភិវឌ្ឍន៍​សម្រាប់​តំបន់សេដ្ឋកិច្ចស្នូលៗចំនួន ៤

នាព្រឹកថ្ងៃទី ២៦ ខែឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល ដើម្បីធ្វើការពិភាក្សាអំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចស្នូល។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា តំបន់សេដ្ឋកិច្ចស្នូលៗគឺជាសសរទ្រូងកំណើនដ៏សំខាន់របស់ប្រទេសជាតិ។ ចំពោះតំបន់សេដ្ឋកិច្ចស្នូលភាគខាងជើង ដោយមានចំណុចកណ្ដាលជាត្រីកោណអភិវឌ្ឍន៍ រួមមាន៖ ទីក្រុងហាណូយ  Hai Phong និង Quang Ninh នោះ លោកនាយករដ្ឋមន្ត្រីបានផ្ដល់យោបល់ថា នេះគឺជាតំបន់ ដែលមានលក្ខខ័ណ្ឌទាក់ទាញការវិនិយោគ បច្ចេកវិទ្យាខ្ពស់ ផលិតកម្ម អេឡិចត្រូនិក សេវាកម្ម ធនាគារ ហិរញ្ញវត្ថុ ភស្តុភារ កសិកម្ម បច្ចេកវិទ្យាខ្ពស់ ព្រមទាំងមានប្រៀបខ្លាំងអំពីប្រភពធនធានមនុស្ស និងអាចបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវបច្ចេកវិទ្យាខ្ពស់ផងដែរ។

តំបន់សេដ្ឋកិច្ចស្នូលនៅភាគកណ្ដាលគប្បីផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីរថយន្ត សេវាដឹកជញ្ជូនជាពិសេសគឺទេសចរណ៍។ ទន្ទឹមនឹងនេះ ចាំបាច់ត្រូវមានគម្រោងអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ភាគកណ្ដាល ដោយតភ្ជាប់ជាមួយតំបន់ Tay Nguyen ឲ្យក្លាយទៅជាតំបន់សំខាន់ថ្នាក់តំបន់ និងពិភពលោក។

តំបន់សេដ្ឋកិច្ចស្នូលភាគខាងត្បូងគប្បីផ្តោតសំខាន់លើការទាក់ទាញការវិនិយោគដោយទ្រង់ទ្រាយធំ បច្ចេកវិទ្យាខ្ពស់ ពង្រីកតួនាទីជាក្បាលម៉ាស៊ីនរបស់ទីក្រុងហូជីមិញ ដើម្បីនាំតំបន់នេះក្លាយទៅជាកម្លាំងចលករកំណើនក្នុងឆ្នាំ ២០២០។

ចំណែកតំបន់សេដ្ឋកិច្ចស្នូល៖ តំបន់ដីសណ្តទន្លេ Cuu  Long វិញគឺគប្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើវិស័យកសិកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យា​ខ្ពស់ ជាពិសេសគឺ កសិផលសំខាន់ៗដូចជា៖ បង្គា ត្រីប្រា និងផ្លែឈើ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ