06/05/2020 11:47 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ អនុវត្តបណ្ដាវិធានការ យ៉ាងខ្លាំងក្លាដើម្បីជំរុញកំណើន


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)
 

នាព្រឹក​ថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២០ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញចូលរួមកិច្ចប្រជុំជាប្រចាំ ខែមេសា និង ៤ខែដើមឆ្នាំ២០២០ របស់រដ្ឋាភិបាល។
 
លោកនាយក​រដ្ឋមន្រ្តី បានជម្រាបថា មូលនិធិរូបីយ៍វត្ថុអន្តរជាតិ (IMF) វាយតម្លៃថា សេដ្ឋកិច្ច សកលឆ្នាំ​នេះ​នឹង​​ទទួលបានកំណើនសញ្ញាដក៣%។ ក្នុងកាលៈទេសៈនោះ រដ្ឋាភិបាលបានចេញ​ផ្សាយនូវសារាចរណ៍ និង​សេចក្ដី​​សម្រេចចិត្តដោយទាន់ ពេលវេលាជាច្រើនដើម្បីដោះស្រាយការលំបាកខាងផលិតកម្ម​អាជីវកម្ម លើកពេល​បង់ពន្ធ ហើយធានាសន្តិសុខសង្គមនិងសន្តិសុខសណ្ដាប់ធ្នាប់។ ហេតុដូច្នេះ សេដ្ឋកិច្ច​ជាតិ​មិន​រងការ​ដួល​​រលំហើយនៅ​តែសម្រេចបានកំណើន ចំនួន៣,៨២%បើធៀបនឹងរយៈពេលដូចគ្នា​នៃឆ្នាំទៅមិញ។
 
លោកនាយក​រដ្ឋមន្រ្តីបានចាត់ទុកថា ការស្ដារឡើងវិញយ៉ាងឆាប់ៗនិង ការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម​គឺជា​សំណូម​ពរ​​បន្ទាន់​របស់សេដ្ឋកិច្ចជាតិ សហ គមន៍និងប្រជាជនទូទាំងប្រទេស។ លោកនាយក​រដ្ឋមន្រ្តី​អញ្ជើញ​​មាន​ប្រសាសន៍ថា៖
 
“យើងត្រូវ​តែសម្រេចបាននូវគោលដៅទ្វេដងនោះ គឺបង្ការទប់ស្កាត់ជំងឺឆ្លងប្រកបដោយជោគជ័យផង និង​អភិវឌ្ឍ​​សេដ្ឋកិច្ចសង្គមផង។ IMF បាន វាយតម្លៃថា វៀតណាមនឹង​ទទួលបាន​កំណើន​ខ្ពស់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ ក្នុងឆ្នាំនេះ ដោយសម្រេចបានប្រមាណ២,៧%។ ប៉ុន្តែតើយើងត្រឹមតែឈប់ នៅកម្រិត​នេះ​ឬ​បន្ត​​ខិត​ខំប្រឹង​ប្រែងឈានឡើងកម្រិតខ្ពស់ជាងទៀត? យើង ត្រូវសម្រេចបានកម្រិតខ្ពស់ជាង ព្រោះថា​អាជ្ញាធរ​ ស្ថាប័ន​គ្រប់ជាន់ថ្នាក់និង សហគ្រាសបានអនុវត្តវិធានការដ៏ខ្លាំងក្លាជាច្រើន។ នោះគឺមូលដ្ឋានគ្រឹះដ៏ សំខាន់​សម្រា​ប់​កំណើន។ ហេតុដូច្នេះ យើងមិនអាចព្រមទទួលយកកំណើន ២,៧%បានឡើយ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ