• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ៖ នឹងចាត់ការយ៉ាងតឹងរឹង​នូវករណីណាដែលមិនគោរពតាម​បទបញ្ជាស្តីពីការរក្សាគម្លាត​ក្នុងសង្គម​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN) 
 

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ​នេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ដោយសារបានអនុវត្តន៍យ៉ាងល្អនូវ​សារាចរ​លេខ​១៦ នេះ បានជា លទ្ធផលទទួលបានគួរឲ្យកត់សម្គាល់ ដោយគ្រប់គ្រងបានការឆ្លងរាលដាល។ 

ក្រោយ​រយៈពេល ១០ ថ្ងៃ នៃការអនុវត្តសារាចរណែនាំលេខ ១៦ លើទូទាំងប្រទេសមក នារសៀលថ្ងៃទី ៩ ខែមេសា​ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន​អញ្ជើញ​ជាអធិបតី​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈ​អចិន្រ្តៃយ៍​រដ្ឋាភិបាល​ ដើម្បីវាយតម្លៃលើលទ្ធផលនៃការងារបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 ព្រមទាំង​ពិភាក្សាអំពី​វិធានការ ដើម្បី​បង្កើនការប្រតិបត្តិ​យ៉ាងតឹង​រឹង​ថែម​ទៀត​នូវ​សារាចរ​ដ៏មាន​អត្ថន័យ​សំខាន់​នេះ។​
 
អញ្ជើញ​ថ្លែងក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ដោយសារបាន​អនុវត្តន៍​យ៉ាង​ល្អនូវ​សារាចរ​លេខ១៦នេះ បានជា លទ្ធផលទទួលបានគួរឲ្យកត់សម្គាល់ ដោយគ្រប់គ្រងបានការឆ្លងរាលដាល។ អាស្រ័យហេតុ​នេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមនុស្សគ្រប់រូប បន្តអនុវត្តន៍យ៉ាងត្រឹមត្រូវនូវបទបញ្ជា រក្សាគម្លាត​សង្គម និងពាក់ម៉ាស់តាមកន្លែងសាធារណៈ។
 
លោកនាយក​រដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួងការបរទេសនិងក្រសួងស្ថាប័នពាក់ព័ន្ធនានា អនុវត្ត ន៍គោលនយោ​បាយ​សម​ស្របដើម្បីគាំពារពលរដ្ឋ; បង្កើនការពិនិត្យ ព្យាបាលជំងឺតាមរយៈ អ៊ីនធឺរណែត; បន្តជំរុ​ញ​ខ្លាំង​ការ​ផលិត​សំភារៈ​បរិក្ខារសុខាភិបាល និងចាត់ទុកថា នេះជាកាលានុវត្តភាពសម្រាប់ជំរុញវិស័យនេះផងដែរ។ រួម​ជាមួយ​​​គ្នានោះ គឺត្រូវបើកទូលាយថែមទៀត កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើការ​ផលិត​ឧបករណ៍​វេជ្ជសាស្ត្រ​ទៀត​ផង​។
 
លោកនាយ​ករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការបញ្ចប់វិធានការរក្សាគម្លាតសង្គម នឹង​បាន​ប្រកាស​នៅពេល​ក្រោយ​ ដោយផ្អែកលើរបាយការណ៍វាយតម្លៃស្ថានភាពជាក់ស្តែងរបស់ក្រសួងនិងសាខាដែលពាក់ព័ន្ធ បន្ទាប់​ពីថ្ងៃទី​​១៥ ខែ​មេសា ខាង​មុខ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top