06/03/2020 10:46 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc៖ ចាំបាច់ត្រូវអនុវត្តន៍រាល់របៀបធ្វើថ្មីក្នុងការបង្ការ ទប់ស្កាត់ Covid-19


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ chinhphu.vn)
 

នាថ្ងៃទី៥ ខែមិនា ឆ្នាំ​២០២០ នៅទីស្ដីការរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាល ដើម្បី​ពីភាក្សា​អំពី​វិធាន​ការ បង្ការ ទប់ស្កាត់ Covid-19 នោះ គណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការ ទប់ស្កាត់ Covid-19 បានជូន​ដំណឹងថានាបច្ចុប្បន្ននេះ Covid-19 បានរាតត្បាតនៅប្រទេស និងតំបន់ដែនដីចំនួន ៨៤ លើ​ពិភពលោក។
 
ដើម្បី​ទប់ស្កាត់ការរាតត្បាតជំងឺចូល មកវៀតណាម នោះគណៈកម្មាធិការ បានស្នើ​ឲ្យ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ការ​លើក​លែង​ទិដ្ឋាការ សម្រាប់ជនវៀត ណាម ដែលរស់នៅក្រៅប្រទេសស្របជាមួយនឹងការផ្អាក ការលើកលែង​ទិដ្ឋាការ​ចំពោះ​ប្រទេសនោះដែរ។
 
អញ្ជើញថ្លែង នៅ​ក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួង ស្ថាប័ន និង​តំបន់នានា ត្រូវអនុវត្តន៍របៀបធ្វើថ្មី ក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត ដែលក្នុងនោះ​មាន​ទាំង​ការ​គ្រប់គ្រងជំងឺតាមផ្លូវគោក ផ្លូវអាកាសនិងផ្លូវទឹក។
 
“ការដាក់​ឲ្យស្ថិតដោយឡែកគឺជាវិធីដ៏សំខាន់មួយ។ ក្នុងនោះ កងកម្លាំងប្រដាប់អាវុធ ជាពិសេសគឺកងទ័ព បន្ត​ត្រៀម​រៀបចំលក្ខណៈចាំបាច់នាពេលខាងមុខ។ ខេត្ត ក្រុងមួយចំនួនត្រូវ​មាន​ភារ​កិច្ច​ត្រៀម​រៀប​ចំ​ទីកន្លែង​ ដើម្បីដាក់ឲ្យស្ថិតដោយឡែកជាមួយកងទ័ព។ អាកាសយានដ្ឋានដែលត្រូវទទួលភារកិច្ចដឹកអ្នកដំណើរ គឺ​ត្រូវត្រៀម​លក្ខណៈដើម្បីដាក់ឲ្យស្ថិតដោយឡែក។ ប្រធានគណៈកម្មាធិការប្រជាជននៃខេត្ត ក្រុងនានា ត្រូវ​មាន​​ភារកិច្ចត្រៀមរៀបចំយ៉ាងតឹងរឹងចំពោះតម្រូវការនេះផងដែរ”។ នេះបើយោងតាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី Nguyen Xuan ​Phuc៕​

 

តាម VOV5 -  វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ