03/03/2020 12:38 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅក្នុង​កិច្ចប្រជុំគណៈកម្មការ​ជាតិ​ទទួលបន្ទុកការងារ​ប្រយុទ្ធប្រឆាំង​នឹងជំងឺ Covid-19​


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី២ ខែ​មីនា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​រវាង​គណៈអចិន្រ្តៃយ៍​រដ្ឋាភិបាល​ជាមួយ​គណៈ​កម្មការជាតិ​ទទួល​បន្ទុក​ការងារ​ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បង្កឡើងដោយ​វីរុស SARS-Co​V-2។ តាមរបាយ​ការណ៍​របស់​គណៈ កម្មការ​ជាតិ​ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បានឲ្យដឹងថា គិតដល់វេលាម៉ោង១២ថ្ងៃទី​២មីនា វៀត​ណាមមិនមានករណីឆ្លងជំងឺថ្មីចាប់ពីថ្ងៃទី១៣កុម្ភៈ។ ចំនួនអ្នកឆ្លងសរុបទាំង១៦នាក់​សុទ្ធ​តែត្រូវ​បាន​ព្យាបាលជាសះស្បើយ។
 
អញ្ជើញ​ថ្លែងនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចាត់ទុកថា ការដែល​វៀត​ណាម​មិន​មាន​ករណីឆ្លងជំអឺថ្មីក្នុងអំឡុងពេល១៧ថ្ងៃកន្លងទៅជារឿងល្អ ប៉ុន្តែ ស្ថានភាពជំងឺ​កំពុង​មាន​ការវិវត្តន៍​យ៉ាង​ស្មុគស្មាញ​ដោយឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅប្រទេសនិងតំបន់ដែនដីចំនួន៦៧។ ហេតុដូច្នេះ លោកនាយក​រដ្ឋមន្រ្តីបានសំណូមពរថា៖ “កុំឲ្យមើលងាយ បន្ធូរបន្ថយការប្រមូលអារម្មណ៍ មិន​ទុក​ឲ្យប្រជា​ជន​ត្រូវ​ភ័យ​ខ្លាច។ យើងត្រូវធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់និងឆាប់រហ័ស មិនមានការរើសអើងទេ ប៉ុន្តែចំពោះ​អ្នក​មក​ពីតំបន់​មានជំអឺ យើងត្រូវតែដាក់ដាច់ដោយឡែកដើម្បីការពារសុខភាពរបស់ប្រជាជន។ យើងអាច​បន្ត​លះបង់​ផល​ប្រយោជន៍សេដ្ឋកិច្ចដើម្បីការពារសុខភាពសម្រាប់ប្រជាជន ធានាឲ្យវៀត​ណាម​ជាប្រទេស​មានសុវត្ថិ​ភាព​ក្នុង​បរិបទដែលជំងឺ Covid-19 កំពុងឆ្លងរាលដាលនៅទ្វីបទាំងអស់​ទូទាំង​ពិភពលោក”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ