02/02/2020 10:54 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៧០ នៃទិវាបង្កើតខេត្ត Vinh Phuc


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ នៃទិវាបង្កើតខេត្ត Vinh Phuc និងទទួលគ្រឿងឥស្សិរយយពលកម្មថ្នាក់ទី១  
 

នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុង Vinh Yen ខេត្ត Vinh Phuc បានប្រព្រឹត្តទៅពិធី​រំលឹកខួបលើកទី ៩០ ​នៃទិវាបង្កើតបក្ស​កុម្មុយនិស្ត​វៀតណាម; រយៈពេល ៧០ ​ឆ្នាំ នៃទិវាបង្កើតខេត្ត V​inh Phuc និង​ទទួល​គ្រឿង​ឥស្សិរយយ​ពលកម្ម​ថ្នាក់ទី១។ 
 
អញ្ជើញថ្លែងមតិនៅ​ទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ថ្ងៃនេះ បក្សភាគ រដ្ឋអំណាច និង​ប្រជាជននៃបណ្តាជនជាតិនៅខេត្ត Vinh Phuc បានរួមគ្នា អបអរសាទរខួបលើកទី ៧០ នៃការបង្កើត​ខេត្ត ចំទៅនឹងពេលដែល បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល រីករាយប្រកប​ដោយ​មោទន​ភាព អបអរខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម។ នេះជាឱកាសសម្រាប់​យើង​ទាំង​អស់គ្នា រំលឹកឡើងវិញនូវប្រវត្តិដ៏អង់អាចក្លាហាននៃដំណើរ ៩០ ឆ្នាំដ៏រុងរឿង  របស់បក្សនិង​ប្រទេស​ជាតិ​ ជាពិសេសគឺក្រឡេកមើលឡើងវិញ ប្រវត្តិសាស្រ្តប្រពៃណីវប្បធម៌ក៏ដូចជាដំណើរការអភិវឌ្ឍន៍ ប្រកប​ដោយ​មោទនភាព​របស់ ខេត្ត Vinh Phuc ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ។ គុណតម្លៃជា​ប្រវត្តិសាស្ត្រនិង​ប្រពៃណី​ទាំងនេះ​ គឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយសម្រាប់យើងទាំងអស់គ្នា ក្នុងការបំផុសសេចក្តីស្នេហាជាតិ ស្មារតីសាមគ្គី​ភាព​ និងការឧស្សាហ៍ព្យាយាម ច្នៃប្រឌិត ជួយគ្នាទៅវិញទៅមក ក្នុងការធ្វើពលកម្ម ផលិតកម្មរបស់ប្រជា​ជន Vinh Phuc ផងដែរ។ ទន្ទឹមនឹងនោះ នេះជាគ្រឹះ ជំនឿជឿជាក់ ការលើ​កទឹក​ចិត្ត​និង​សេចក្តី​ប្រាថ្នា ប្តេជ្ញាចិត្តអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និ បាតបក្សលើកទី ១២  និង​សេចសម្រេចនៃមហាសន្និបាតលើកទី ២១ របស់បក្សភាគខេត្ត Vinh Phuc   ដើម្បីខិត​ខំប្រឹងប្រែង​នាំយក​ខេត្ត Vinh Phuc ក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មទេសចរណ៍ក្នុង​តំបន់​និងទូទាំងប្រទេស”។
 
មុននោះ នៅទីក្រុង Vinh Yen នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc​ បានចូលរួមនិងបំផុសចលនា បុណ្យ​តេត​ដាំដើម​ឈើ នឹកដល់លោកប្រធានហូជីមិញជានិច្ច​ និងចូលរួមពិធីសម្ពោធមណ្ឌលឧស្សាហកម្ម និងតំបន់លំ​នៅដ្ឋាន​សម្រាប់កម្មករនៅខេត្ត  Vinh Phuc ផង​ដែរ៕​

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ