22/12/2019 16:14 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបថ្នាក់ដឹកនាំយោធានៃបណ្តាប្រទេសដែលចូលរួមអបអរសាទរខួបលើកទី ៧៥ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម

នារសៀលថ្ងៃទី ២០ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសកម្ពុជា ប្រ៊ុយណេ ចិន ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា សហព័ន្ធរុស្ស៊ី សឹង្ហបូរីនិងថៃ ដែលអញ្ជើញចូលរួមអប អរសាទរខួបលើកទី ៧៥ នៃទិវាបង្កើតកងទ័ពប្រជាជន វៀតណាម និងខួបលើកទី ៣០ នៃទិវាការពារជាតិរបស់ប្រជាជនទាំងមូល។
 


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ TTXVN)

អញ្ជើញថ្លែងក្នុងពិធី នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានលើកច្បាស់ថា គោលនយោបាយការពារជាតិរបស់វៀតណាម គឺយោងទៅតាមបាវចនារក្សាសន្តិភាព ស្វ័យការពារ និងបន្តបានអះអាងនៅក្នុងសៀវភៅសការពារជាតិវៀតណាម ដែលទើបបានប្រកាសនាពេលថ្មីៗនេះ។ វៀតណាមប្រកាន់យ៉ាងខ្ជប់ខ្ជួន នូវគោលការណ៍ ដោះស្រាយបញ្ហានៅសេសសល់ បញ្ហាខ្វែងគំនិតនិងជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានស្នើអោយបណ្តាប្រទេសបន្តគាំទ្រ ដើម្បី វៀតណាមអាចបំពេញប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ាន។ ទន្ទឹមជាមួយគ្នានោះ ២០២០ ក៏ជាឆ្នាំដែលវៀតណាមបំពេញនូវតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង ដែរ។

 


លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ាន សហព័ន្ធរុស្ស៊ី និងចិន (រូបថតៈ TTXVN)

អញ្ជើញជាការឆ្លើយតប ក្នុងនាមគណៈប្រតិភូយោធានៃបណ្តាប្រទេស នាយឧត្តមសេនីយ៍ Min Aung Haing  អគ្គមេបញ្ជាការនៃកងកំលាំងប្រដាប់អាវុធមីយ៉ាន់ម៉ាបានសម្តែងនូវកិត្តិយសដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃកងទ័ពប្រជាជនវៀតណាម។ លោកបានបញ្ជាក់ថា សេដ្ឋកិច្ចវៀតណាមមានការអភិវឌ្ឍជាបន្តបន្ទាប់និងប្រកបដោយចីរភាពជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ ជាពិសេសក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចពិភពលោកហើយក៏ជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។

ចំណែកឯអនុប្រធាននៃអគ្គសេនាធិការបណ្តាកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី L.V.Nicolaevich បានអះ អាងថា កងទ័ពប្រជាជនវៀតណាមគឺជាកងកម្លាំងប្រដាប់អាវុធនិងមានកម្លាំងប្រយុទ្ធខ្ពស់បំផុតនៅក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ