04/12/2019 11:45 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួម ពិធីរំលឹកខួបលើកទី៣០ទិវាកំណើតសមាគមន៍អតីតយុទ្ធជនវៀតណាម


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីរំលឹកខួប (រូបថត៖ chinhphu.vn)
 

នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួបលើក ទី៣០ទិវាកំណើត​សមាគមន៍​អតីតយុទ្ធជនវៀតណាម (ថ្ងៃទី៦ ធ្នូ ឆ្នាំ១៩៨៩ - ថ្ងៃទី៦ ធ្នូ ឆ្នាំ២០១៩) និងទទួលគ្រឿង​ឥស្សរិយយស​ការ​ងារ​ថ្នាក់ទី១។ អញ្ជើញ ថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
 
“ក្នុង​កាលៈទេសៈណាក៏ដោយ បណ្ដាអតីតយុទ្ធជនជានិច្ចកាលបង្ហាញ អោយ​ឃើញ​ឫទ្ធានុភាព​នយោបាយ​ដ៏រឹង​មាំ ​ហើយ​ធ្វើជាគំរូក្នុងគ្រប់សកម្មភាព។ នោះគឺ តស៊ូយ៉ាងប្ដូរផ្ដាច់ប្រឆាំងនឹងបម្រែប​ម្រួលដោយស​ន្តិវិធី ឧបាយកល​បំផ្លាញ ប្រឆាំងនឹងប្រទេសជាតិរបស់អនុភាពអមិត្ត តស៊ូការពារអធិបតេយ្យភាពនិងបូរណភាព ដែនដី​មាតុភូមិ ចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ ការពារបក្ស ការពារ​របប​និង​ផែន​មហា​សាមគ្គី​ជន​ជាតិទាំងមូល រួមចំណែករក្សារឹងមាំស្ថិរភាព នយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។ ទោះបីជា​នៅតែ​មានការលំបាកជា ច្រើនដោយស្នាមរបួសពីសម័យសង្គ្រាមក្ដី ប៉ុន្តែដោយមានឆន្ទៈយ៉ាងខ្លាំងក្លា អតីត​យុទ្ធជន​ជាច្រើនបានចូលរួមកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច បំពេញការ ងារតបស្នងសង់គុណ រួមចំណែក​យ៉ាង​សកម្ម​ទៅក្នុងការអភិវឌ្ឍនៃតំបន់ ស្ថាប័ន និងសហគមន៍”។
 
លោកនាយក​រដ្ឋមន្រ្តីមានគោលបំណងថា អតីតយុទ្ធជនគ្រប់រូបបន្តចូលរួម រណសិរ្សសេដ្ឋកិច្ច កាត់បន្ថយ​ភាព​ក្រីក្រ ​អភិវឌ្ឍស្រុកកំណើត ប្រទេសជាតិ ព្រម ទាំងអប់រំប្រពៃណីសម្រាប់ជំនាន់វ័យក្មេងនាបច្ចុប្បន្ន រួម​ជា​មួយ​ប្រទេស​​ទាំងមូល ប្ដេជ្ញាចិត្តអនុវត្តប្រកបដោយជោគជ័យនូវគោលដៅប្រជាជនសម្បូរធូធារ ប្រទេស ជាតិខ្លាំង​មាំមួន​ ប្រជាអធិបតេយ្យ សមភាពនិងអារិយ្យធម៌​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ