04/11/2019 11:46 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់នៅអង់គ្លេស

 បន្ទាប់ពី​ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេសនិងក្រសួងការបរទេសវៀតណាមបានរាយការណ៍ ថា ប៉ូលីស​តំបន់​ Essex បានជូនដំណឹងថា មានជនរងគ្រោះជាជនជាតិវៀតណាម ដោយ​មិន​បាន​បញ្ជាក់​អត្ត​សញ្ញាណ​ជាក់​លាក់​ ក្នុងចំណោមអ្នកស្លាប់ ទាំង៣៩ នាក់ នៅក្នុងរថយន្តដឹកទំនិញមួយនៅភាគឥសាននៃទីក្រុង ឡុងដ៍ (អង់គ្លេស)​នោះ  ពីទីក្រុងបាងកក (នៃប្រទេសថៃ) នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះក្រុមគ្រួសារជនរងគ្រោះ។
 
លោកនាយក​រដ្ឋមន្រ្តីក៏បានណែនាំដល់ក្រសួងនគរបាលនិងក្រសួងការបរទេសឲ្យបញ្ជូនគណៈប្រតិភូ ដឹកនាំដោយ​ថ្នាក់ដឹកនាំក្រសួងតែម្តង ដើម្បីទៅកាន់ប្រទេសអង់គ្លេសជាបន្ទាន់ ជួបធ្វើការជាមួយ​អាជ្ញាធ​រអង់​គ្លេស​ សម្រាប់ដោះស្រាយការងារពាក់ព័ន្ធ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បាន​ស្នើឱ្យអាជ្ញាធរ​មូលដ្ឋាន​ដែលមា​នក្រុមគ្រួសារជនរងគ្រោះ ឲ្យចាត់វិធានការសមស្របដើម្បី​ចែក​រំលែក​និង​លើក​ទឹក​ចិត្ត​ឱ្យអ្ន​ក​ទាំង​អស់​ ជំនះនូវការឈឺចាប់និងការបាត់បង់ដ៏ធំធេងនេះឲ្យបានឆា​ប់ៗ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ