12/10/2019 12:01 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ទទួលជួបជាមួយអគ្គនាយកក្រុមហ៊ុន Samsung វៀតណាម


 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ទទួលជួបជាមួយលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung វៀតណាម 
 

នារសៀល​ថ្ងៃទី១១ ខែតុលា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន​ទទួល​ជួប​ជាមួយលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung នៅវៀតណាម។
 
នៅក្នុង​ជំនួបនេះ ដោយសង្កត់ធ្ងន់លើសមិទ្ធិផលក្នុងកិច្ចសហប្រតិបត្តិការរវាងវៀត ណាមនិង​កូរ៉េ​​ខាង​ត្បូង​ដែល​កំពុង​បន្តអភិវឌ្ឍន៍ល្អលើគ្រប់វិស័យនោះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយ​តម្លៃខ្ពស់​ចំពោះ​វិនិយោគិន​កូរ៉េខាងត្បូង ជាពិសេសក្រុមហ៊ុន​ Samsung នេះតែម្តង ដែលបានរ​ក្សាតំណែង​ជាវិនិយោគិន​បរទេស​នាំមុខគេ​នៅវៀតណាមអ​ស់ជាច្រើនឆ្នាំមកហើយ។ លោកនាយករដ្ឋមន្រ្តីបាន​បញ្ជាក់ថា រដ្ឋាភិបាល​វៀត​ណាម​តែងតែគាំទ្រនិងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន ក្នុងនោះមាន​វិនិយោគិន​កូរ៉េខាង​ត្បូង​និង​ក្រុមហ៊ុន​ Samsung ដើម្បីបើកទូលាយការវិនិ យោគនិងសកម្មភាពអាជីវកម្មនៅវៀតណាម។ លោក​នាយក​រដ្ឋមន្រ្តីបា​ន​មានបំណងចង់ឲ្យក្រុម Samsung បន្តការស្រាវជ្រាវនិងផលិតនូវផលិតផលបច្ចេកវិទ្យាជំនាន់ថ្មី ស្របតាមនិន្នា​ការអភិវឌ្ឍន៍ក៏ដូចជាតម្រូវការនៃបដិវត្តបច្ចេកវិទ្យាព័ត៌មានបច្ចុប្បន្ន ៤.០។ ម្យ៉ាងវិញទៀត គាំទ្រដល់វៀតណាម​ក្នុងការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិក ដែល Samsung មានបទពិសោធន៍ជាច្រើន។
 
អញ្ជើញជាការឆ្លើយត​ប លោក Choi Joo Ho បានជម្រាបលោក​នាយក​រដ្ឋមន្ត្រី អំពីស្ថាន​ភាព​ធ្វើផលិតកម្ម​របស់​ក្រុម​ហ៊ុន ព្រមទាំងបានអោយដឹងថា Samsung វៀត ណាមនឹងខិតខំប្រឹងប្រែង ដើម្បីបំពេញល្អ នូវភារ​កិច្ច​ដែលបានដាក់ចេញ ហើយនឹងបន្តទទួលបានកំណើនខ្ពស់លើ​វិស័យច្រើនជាពុំខា​ន៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ