11/10/2019 06:26 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ បណ្ដាឯកអគ្គរដ្ឋទូតវៀតណាមនៅតាមបណ្ដាប្រទេសមុនពេលចេញដំណើរទៅបំពេញ បេសកកម្ម


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតមុនពេលចេញដំណើរទៅបំពេញបេសកកម្ម (រូបថត៖ VGP)
 

នាល្ងាចថ្ងៃ​ទី៩ ខែតុលា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយបណ្ដាឯក អគ្គរដ្ឋទូត ប្រធាន​ស្ថាប័ន​តំណាង​វៀត​ណាម​ប្រចាំ​ឯបរទេស​អាណត្តិ​២០១៩-២០២២មុនពេលចេញដំណើរទៅបំពេញបេសកកម្ម។
 
នៅក្នុងជំនួប​នេះ លោកនាយករដ្ឋមន្រ្តីបានស្នើអោយបណ្ដាឯកអគ្គរដ្ឋទូត ត្រូវតែខិតខំប្រឹងប្រែងថែមទៀត ដើម្បីរួម​ចំណែកទៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។ បណ្ដាឯកអគ្គរដ្ឋ​ទូត​ត្រូវ​តែប្រកាន់​យ៉ាង​ខ្ជាប់​នូវ​គោល​មាគ៌ា​កិច្ច​ការបរទេស របស់បក្សនិងរដ្ឋ ដើម្បីអនុវត្តគោលមាគ៌ានោះអោយបានល្អនិងបត់បែន តាម នោះរួម​ចំណែក​រក្សារឹងមាំនូវឯករាជ្យនិងភាពខ្លួនទីពឹងខ្លួនរបស់ប្រជាជាតិ កសាង​បរិយាកាស​សន្តិភា​ព​និង​ស្ថិរភាព​សម្រាប់​ប្រទេស​ជាតិ ព្រមទាំងលើក កំពស់ឋានៈនិងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ។
 
លោកនាយក​រដ្ឋមន្រ្តីក៏បានស្នើអោយបណ្ដាឯកអគ្គរដ្ឋទូត មានភាពច្នៃ ប្រឌិត ការប្ដេជ្ញាចិត្ត និងការ​ទទួល​ខុស​ត្រូវខ្ពស់ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋវៀតណាម ហើយ​ជំរុញ កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយប្រទេសដទៃ។ រួមជាមួយគ្នានោះ បណ្ដា​ឯក​អគ្គរដ្ឋ​ទូតត្រូវ​ការ​យក​ចិត្តទុកដាក់ ជួយឧបត្ថម្ភដល់​ប្រជាជនវៀតណាម នៅ​ឯបរទេស​ក្នុងការ​ថែរក្សា​ប្រពៃណី​វប្បធម៌​វៀត​ណាម​ទៀតផង៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ