22/09/2019 17:17 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបរយៈពេល១០ឆ្នាំកសាងជនបទថ្មីនៃរដ្ឋធានីហាណូយ


 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ chinhphu.vn)

នាព្រឹកថ្ងៃទី២១ខែកញ្ញា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបរយៈពេល១០ ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការងារកសាងជនបទថ្មីនិងកម្មវិធីរបស់គណៈកម្មាធិការបក្សទីក្រុងហាណូយស្ដីពីការអភិវឌ្ឍន៍កសិកម្ម កសាងជនបទថ្មី និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាកសិករក្នុងដំណាក់កាល២០១៦-២០២០។

អញ្ជើញថ្លែងនៅកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថាលទ្ធផលគួរអោយចាប់អារម្មណ៍ក្នុងការអនុវត្តចលនាកសាងជនបទថ្មីនៅទីក្រុងហាណូយនោះគឺមនសិការដ៏ជ្រាលជ្រៅអំពីកសិកម្ម កសិករនិងជនបទត្រូវបានប្រែក្លាយទៅជាសកម្មភាពជាក់ស្ដែងនៅគ្រប់ជាន់ថ្នាក់ក៏ដូចជានៅក្នុងប្រព័ន្ធនយោបាយទាំងមូលផងដែរ។ ចំពោះភារកិច្ចកសាងជនបទថ្មីនាពេល ខាងមុខ លោកនាយករដ្ឋមន្រ្តីបានលើកសំណើថា៖

“ទីក្រុងហាណូយមិនត្រឹមតែត្រូវពង្រីកតួនាទីនៃតំបន់នគរមជ្ឈមណ្ឌល ប៉ុណ្ណោះទេ ថែមទាំងត្រូវអភិវឌ្ឍតំបន់ជនបទអោយរីកចម្រើនជាងគេលើទូទាំងប្រទេសទៀតផង។ តំបន់ជនបទនៃរដ្ឋធានីហាណូយមានសក្ដានុពលដ៏ធំធេង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ ហាណូយត្រូវតែកំណត់យ៉ាងជាក់លាក់ ថា គប្បីធ្វើអ្វីៗនាពេលខាងមុខដើម្បីអភិវឌ្ឍតំបន់ជនបទ។ នេះជាភារកិច្ចដ៏ធ្ងន់ ធ្ងរប៉ុន្តែភ្លឺស្វាងរបស់អាជ្ញាធរនិងប្រជាជនរដ្ឋធានីហាណូយ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ