16/09/2019 10:09 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនៅកំពែងបុរាណ Quang Tri

ដំណើរទស្សនកិច្ចចូលអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធវីរៈបុរសនិងយុទ្ធជនពលី ដែលបានលះបង់ជីវិតនៅឯកន្លែងប្រវត្តិសាស្ត្រនេះ ចំទៅនឹងទិវារំលឹកខួប ថ្ងៃទី ១៦ ខែកញ្ញា ជារៀងរាល់ឆ្នាំផងដែរ។
 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណៈប្រតិភូអញ្ជើញអុជធូបនិងដាក់ផ្កានៅស្តូបអនុស្សាវរីយ៍ 
(រូបថត៖ chinhphu.vn)

នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងគណៈ ប្រតិភូរដ្ឋាភិបាលរួមទាំងថ្នាក់ដឹកនាំខេត្ត Quang Tri បានអញ្ជើញទៅអុជធូបនិងដាក់ផ្កានៅឯកេរដំណែលកំពែងបុរាណ Quang Tri។ ដំណើរទស្សនកិច្ច អុជធូបនិងដាក់ផ្កាលើកនេះគឺចំទៅនឹងឱកាសនៃការរំលឹកខួបរួមសម្រាប់វីរៈបុរសនិងយុទ្ធជនពលីដែលបានលះបង់ជីវិតនៅកន្លែងប្រវត្តិសាស្ត្រនេះពោលគឺ ថ្ងៃទី ១៦ ខែកញ្ញាតែម្តង។ ក្នុងបរិយាកាសដ៏ឧឡារិក នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងគណៈប្រតិភូបានសម្តែងនូវការដឹងគុណដោយឥតកោះឥតត្រើយចំពោះវីរៈបុរសនិងយុទ្ធជនពលីដែលបានលះបង់ជីវិតដើម្បីឯករាជ្យនិងសេរីភាពរបស់មាតុភូមិ។

សូមគូសបញ្ជាក់ថានៅក្នុងសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក ជួយសង្គ្រោះប្រទេសជាតិនោះ Quang Tri គឺជាតំបន់សំខាន់ ជាពិសេសដែលជាកន្លែងប្រព្រឹត្តទៅនូវការប្រយុទ្ធគ្នាខ្លាំងក្លាបំផុត ជាក់ស្តែងគឺការប្រយុទ្ធរយៈពេល ៨១ ថ្ងៃនិងយប់ដើម្បីការពារកំពែងបុរាណ Quang Tri (ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៧២  ដល់ថ្ងៃ១៦ ខែកញ្ញា ឆ្នាំ១៩៧២)។

ការប្រយុទ្ធដើម្បីការពារកំពែងបុរាណ Quang Tri  បានចូលរួមវិភាគទានយ៉ាងសំខាន់ដល់ជ័យជំនះនៅតុសន្និសីទប៉ារីស បង្កើតសន្ទុះសម្រាប់ការរំដោះភាគខាងត្បូងនិងការបង្រួបបង្រួមប្រទេសជាតិ។ នេះត្រូវបានគេចាត់ទុកថាជាប្រវត្តិសាស្ត្រមាសរបស់ប្រជាជាតិវៀតណាមក្នុងសតវត្សរ៍ទី ២០។ ក្នុងអំឡុងពេលប្រយុទ្ធគ្នារយៈពេល ៨១ ថ្ងៃនិងយប់ដ៏សាហាវនោះ យុទ្ធជនរាប់ពាន់នាក់បានលះបង់ជីវិតយ៉ាងក្លាហាន។ រួមជាមួយដងទន្លេ Thach Han កំពែងបុរាណ Quang Tri ត្រូវបានគេចាត់ទុកថាជា ឈាបនដ្ឋាន ២ ដែលគ្មានផ្នូរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ