25/08/2019 11:28 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីអូស្ត្រាលីបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

 នាយករដ្ឋមន្រ្lតី លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison នៅឯសន្និសីទសារព័ត៌មានអន្តរជាតិ ប្រកាសអំពីលទ្ធផលនៃកិច្ចពិភាក្សា (រូបថតៈ TTXVN)
 

នាថ្ងៃទី​២៤ ខែសីហា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រី អូស្ត្រា លី លោក Scott Morrison បាន​បញ្ច​ប់​ប្រកប​ដោយ​ជោគ​ជ័យ​ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២២- ២៤ ខែសីហា តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋ​មន្រ្តី​វៀត​ណាម លោក Nguyen Xuan Phuc។ 
 
ក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានអញ្ជើញ​ជួប​ពិភាក្សា​ការ​ងារ​ជាមួយនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc; ជួបសវនាការជាមួយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរសមចំពោះអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh និង ចូលរួម​ការប្រជុំសហគមន៍ធុរកិច្ចវៀតណាម - អូស្ត្រាលី។ ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Morrison  បាន​អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជី មិញ; ទៅទស្សនាកងពេទ្យកម្រិត២ លេខ ២ នៃកង​ទ័ពប្រជាជនវៀតណាមនៅឯបណ្ឌិត្យសភាយោធា ១០៣ (នៃរដ្ឋធានីហាណូយ) ជាដើម។
 
ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម វៀតណាម - អូស្រ្តាលី ដោយ​អះអាង​ជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនងទ្វេភាគីយ៉ាងរឹងមាំ និងឆ្ពោះទៅរកកម្ពស់ថ្មី។ ភាគីទាំងពីរបានឯកភាពថា កម្មវិធីស​កម្ម​ភាព​ភាព​ជាដៃគូយុទ្ធសាស្ត្រ វៀតណាម-អូស្ត្រាលីដំណាក់កាល ២០២០-២០២៣ នឹងផ្តោត​ទៅ​លើ​វិស័យ​អាទិភាព​ចំនួន​ ៣ រួមមានការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; ធ្វើអោយ​ស៊ីជ​ម្រៅនូវ​កិច្ច​សហប្រ​តិបត្តិ​ការ​យុទ្ធសាស្ត្រ​និង​ការពារជាតិ និងកសាងភាពជាដៃគូលើចំណេះដឹងនិងនវានុវត្តន៍។  ភាគីទាំងពីរ​បាន​អបអរ​សាទរ​ខួប​លើក​ទី ១០ ឆ្នាំ នៃកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន - អូស្ត្រាលី - នូវែលសេឡង់ និងដំណើរ​កា​រ​នៃការធ្វើអោយប្រសើរឡើងនូវកិច្ចព្រមព្រៀងនេះ រួមទាំងបានសន្យា សហការ​ដើម្បី​ធានា​នូវការ​អនុវត្ត​ដោយ​រលូន នូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។​
 
ភាគីទាំង​ពីរបានប្តេជ្ញា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យចំណេះដឹងនិងនវានុវត្តន៍ រួមទាំង រវាងសេវា​សាធារណៈ​និង​បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាម - អូស្ត្រាលី។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានប្តេជ្ញា នឹង​បន្ត​​កសាងរចនាសម្ព័ន្ធក្នុងតំបន់ដែលបើកចំហ គ្រប់ដណ្តប់ វិបុលភាពនិង​មាន​សុវត្ថិភាព​ដោយ​ផ្អែក​លើការ​គោរព​ច្បាប់អន្តរជាតិ អធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដី ព្រមទាំងបញ្ជាក់​ជាថ្មី​នូវ​សារ​សំខាន់​នៃ​តួនា​ទីជាមជ្ឈភាពរបស់អាស៊ាននិងរចនាសម្ព័ន្ធដឹកនាំរបស់អាស៊ាន ជាពិសេសគឺជាន់​ខ្ពស់​អាស៊ី​បូព៌ា​តែម្ត​ង​។
 
ភាគីទាំ​ងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃសេរីភាពនាវាចរណ៍និងអាកាសចរណ៍ ការគោរ​ព​ច្បាប់​អន្តរ​ជាតិ​និង​ការរក្សាសណ្តាប់ធ្នាប់ផ្អែកលើច្បាប់។ ភាគីទាំងពីរបាន​អំពាវនាវ​ឱ្យភាគី​ទាំង​អស់​អត់​ធ្មត់​និង​ជៀស​វាង​នូវ​សកម្មភាព​ដែលអាច​បង្កភាពស្មុគស្មាញដល់ស្ថានកា​រណ៍។ លើសពីនេះទៅទៀត ​ភាគីទាំងពីរ​បាន​បញ្ជាក់​ជាថ្មី​ពីសារ​សំខាន់​ ចំពោះការដែល បណ្តាប្រទេស​បន្តដោះស្រាយជម្លោះដោ​យ​សន្តិវិធី មិនគំរាម​កំហែង​ឬប្រើប្រាស់​កម្លាំង​ឡើយ ​ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេ​ស គឺអនុសញ្ញាអង្គការសហប្រ​ជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ ១៩៨២ (UNCLOS)  ​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ