05/08/2019 09:41 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមផ្ញើរសារលិខិតស្ដីពីការផ្តោតទៅលើការទប់ទល់​និង​ជំនះពុះពារលើផលវិបា​កដោយខ្យល់ព្យុះ WIPHA​

 នាយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ​២០១៩ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានអញ្ជើញ ផ្ញើ​រសារ​លិខិត​ទៅកាន់​គណៈ​កម្មាធិការ​ខេត្ត ក្រុងមួយចំនួន ក៏ដូចជាស្ថាប័នមាន សមត្ថកិច្ចនានាស្ដីពីការផ្ដោត​ទៅលើ​ការ​ទប់​ទល់​និង​ជំនះ​ពុះពារ​លើផ​ល​វិបាក ដោយខ្យល់ព្យុះ WIPHA។
 
សារលិខិតនេះ​បានលើកច្បាស់ថា ខ្យល់ព្យុះ WIPHA បានបង្កឡើងភ្លៀង ធ្លាក់យ៉ាងខ្លាំងនៅខេត្ត ក្រុងជាច្រើន​នៅ​តាម​តំបន់ភាគខាងជើងនិងតំបន់ប៉ែក ខាងជើងភាគកណ្ដាល ហើយនៅតំបន់​ព្រៃភ្នំ​ភាគ​ខាង​ជើង​បាន​កើត​មាន​ឡើង ទឹកជំនន់ ការស្រុតបាក់ដី ដែលបង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរអំពីហេដ្ឋរចនា សម្ព័ន្ធ អាយុជីវិត ​និងទ្រព្យសម្បត្តិរបស់ប្រជាជន។
 
លោក​នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានផ្ញើរក្ដីសួរសុខទុក្ខនិងការរំលែកទុក្ខ យ៉ាងជ្រាល​ជ្រៅបំផុ​ត​ជូន​ចំពោះ​គ្រួ​សារ​ដែល​មានមនុស្សត្រូវស្លាប់ ឬបាត់ខ្លួន ដោយទឹកជំនន់ ព្រមទាំង​ចែករំលែក​នូវការលំបាក​លំបិន​និង​ការ​បាត់​បង់​របស់​ អាជ្ញាធរនិងប្រជាជននៅតំបន់ដែលរងគ្រោះមហន្តរាយផងដែរ។ ដើម្បីបន្ធូរបន្ថយ ការខូចខាត លោក​នាយក​រដ្ឋមន្រ្តីរដ្ឋាភិបាលបានសំណូមពរអោយបណ្ដាក្រសួង ស្ថាប័ននិងតំបន់ ផ្ដោតទៅលើ​ការបញ្ជា​ណែនាំ​សំដៅជំនះ​ពុះពារលើផលវិបាក អោយបានឆាប់រហ័ស។ គណៈកម្មាធិការជាតិទប់ទល់នឹងឧបត្តិហេតុ គ្រោះ​មហន្តរាយ​ធម្មជាតិនិង ស្វែងរក ជួយសង្គ្រោះ ក្រសួងការពារជាតិ និងក្រសួងនគរបាល ចាំបាច់ត្រូវបញ្ជា ណែនាំ​អោយ​កងកម្លាំងនានាដែលកំពុងបោះទ័ពនៅក្នុងតំបន់ ដាក់ពង្រាយធន ធានមនុស្ស​និង​មធ្យោបាយ​ដើម្បី​ជួយ​ឧបត្ថម្ភដល់ការងារស្វែងរក ជួយសង្គ្រោះ មនុស្សបាត់ខ្លួន ក៏ដូចជាជួយ​ឧបត្ថម្ភ​ដល់​ប្រជាជន​ជំនះពុះ​ពារ​លើផល​ វិបាកផងដែរ។
 
ទន្ទឹមនឹង​នោះ បណ្ដាក្រសួងសុខាភិបាល ក្រសួងអប់រំនិងបណ្ដុះបណ្ដាល ក្រសួងព័ត៌មាននិងទូរគម នាគមន៍ ក្រសួង​សំណង់​និងក្រសួង ស្ថាប័នទាក់ទិន នានា បង្កើនការបញ្ជាណែនាំ ត្រួតពិនិត្យ និងជួយ​ឧបត្ថម្ភ​ដល់​បណ្ដាតំបន់​ដើម្បី ​ជំនះពុះពារលើផលវិបាកដោយគ្រោះមហន្តរាយធម្មជាតិតាមមុខងាររបស់ខ្លួន​ផង ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ