13/07/2019 14:06 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយស្ថានីយ៍ទូរទស្សន៍វៀតណាម

 លោកនាយករដ្ឋមន្រ្តីបានស្នើអោយ VTV ត្រូវរួម​ចំណែក​បង្កើត​ឡើង​ហើយ​ពូន​ជ្រុំ​សម្រាប់​បំណង​ប្រាថ្នាដ៏​ធំធេង​របស់​ ប្រទេ​សជាតិ។ VTV ត្រូវឆ្ពោះទៅរកលំដាប់តំបន់និង​ទ្វីប ដោយក្លាយទៅជាប៉ូស្តិ៍ ព័​ត៌មាន​ប្រកប​ដោយ​កិត្យានុភាព​។
 
នារសៀលថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ​ជួបធ្វើ​ការជាមួយ​ថ្នាក់ដឹក​នាំនៃស្ថានីយ៍ទូរទស្សន៍ វៀតណាម (VTV)។ នៅទីនេះ លោកនាយករដ្ឋមន្រ្តីបាន​សង្កត់ធ្ងន់ថា VTV ជានិច្ចកាលរួមដំណើរ​ជាមួយព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ ​ច្បាមជាប់ និងឃោសនា​ដោយ​សម្បូរ​បែប​អំពីគោល​ជំហរ គោលមាគ៌ារបស់បក្ស​ គោល នយោបាយនិងច្បាប់របស់រដ្ឋ​ ព្រមទាំង​ឆ្លុះបញ្ចាំង​សកម្មភាព​លើគ្រប់​ជ្រុង​ ជ្រោយនៃជីវភាពសេដ្ឋកិច្ចសង្គមផងដែរ។ លោកនាយករដ្ឋមន្រ្តីបានស្នើអោយ VTV ត្រូវរួមចំណែក​បង្កើត​ឡើងហើយពូនជ្រុំសម្រាប់បំណងប្រាថ្នាដ៏ធំធេងរបស់ ប្រទេសជាតិ។ VTV ត្រូវឆ្ពោះទៅ​រក​លំដាប់​តំបន់​និង​ទ្វីប​ ដោយក្លាយទៅជាប៉ូស្តិ៍ ព័ត៌មានប្រកបដោយកិត្យានុភាព។
 
លោក​នាយករដ្ឋមន្រ្តីក៏បានស្នើអោយ VTV ត្រូវបង្កើតឡើងការស្រុះចិត្ត គំនិត និងជំនឿទុក​ចិត្ត​យ៉ាង​ខ្លាំង​ក្លារ​បស់​សង្គម​ ប្រជាជន ជាពិសេសគឺជំនាន់វ័យ ក្មេងចំពោះបុព្វហេតុបដិវត្តន៍។ ក្នុងកាលៈ ទេសៈ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​៤.០VTV ត្រូវឈានមុខគេនៅក្នុងប្រទេសក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីៗផងដែរ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ