09/07/2019 10:09 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំយោធានយោបាយកងទ័ពទាំងមូល


 បណ្ដាតំណាងចូលរួមកិច្ចប្រជុំ (រូបថត៖ TTXVN) 
 

អញ្ជើញ​ចូ​លរួមនិងថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា សមិទ្ធ​ផ​ល​សំខា​ន់ៗលើវិស័យសេដ្ឋកិច្ចសង្គមក្នុង ឆមាសទីមួយឆ្នាំ២០១៩ សុទ្ធតែមានការ​រួម​ចំណែក​ដ៏ធំធេង​របស់​កង​ទ័ព​ប្រជាជន វៀតណាម។
 
នាថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការយោធា មជ្ឈឹម ក្រសួងការពារជាតិវៀត ណាម​បានរៀបចំកិច្ចប្រជុំយោធានយោបាយ កងទ័ពទាំងមូលឆមាសទីមួយឆ្នាំ២០១៩ ក្រោម​អធិបតី​ភាព​របស់​នាយឧ​ត្តម សេនីយ៍លោក Ngo Xuan Lich រដ្ឋមន្រ្តីការពារជាតិ។​
 
 អញ្ជើញចូលរួមនិងថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តី​វៀតណាមលោក Nguyen Xuan​ Phuc បានវាយតម្លៃថា សមិទ្ធ​ផល​​សំខាន់​ៗលើវិស័យសេដ្ឋកិច្ចសង្គមក្នុង ឆមាសទីមួយឆ្នាំ២០១៩ ចំពោះភារកិច្ចនាពេលខាងមុខ លោក​នាយ​ករដ្ឋ​មន្រ្តី​បានលើកច្បាស់ថា គណៈកម្មាធិការយោធាមជ្ឈឹមត្រូវការវាយតម្លៃអោយបានត្រឹមត្រូវចំពោះ ស្ថានភាព​ដើម្បីធ្វើសេនាធិការជូនបក្ស រដ្ឋ ចាត់វិធានការទប់ទល់នឹងករណីគ្រប់ ប្រភេទ ដើម្បីមិនទុក​អោយ​ខ្លួន​ភ្ញាក់​ផ្អើលនិងបាត់បង់ភាពម្ចាស់ការនោះទេ។
 
រួមជា​មួយគ្នានោះ គណៈកម្មាធិការយោធាមជ្ឈឹមបន្តបញ្ជាណែនាំអោយ កងទ័ព​ទាំង​មូល​អនុវត្តន៍​អោយ​បាន​ល្អនូ​វ​តួនាទីស្នូលក្នុងការកសាងខឿនការពារជាតិដោយប្រជាជ​នទាំងមូល។ ទន្ទឹមនឹងនោះ អង្គភាពគ្រប់ៗគ្នា ​ត្រូវ​រក្សាភាព ត្រៀមខ្លួនជាស្រេចប្រយុទ្ធ សហការជាមួយកងកម្លាំងផ្សេងៗដើម្បីការពារអធិប តេយ្យភាព បូរណ​ភាព​ដែនដី ព្រឹត្តិការណ៍នយោបាយសំខាន់ៗ រក្សារឹងមាំនូវសន្តិ សុខនយោបាយ​ទូទាំង​ប្រទេស​និង​សកម្មភាព​សេដ្ឋកិច្ចនៅសមុទ្រ តស៊ូរាំងស្កាត់ កម្លាំងបរទេសរំលោភបំពានលើអធិបតេយ្យភាពសមុទ្រ កោះសមុទ្រ ព្រំ​ដែនជាតិ របស់មាតុប្រទេសដោយសន្តិវិធី បង្កើតបរិយាកាសសុខសន្តិភាពសម្រាប់ការ អភិវឌ្ឍប្រទេសជាតិ​។
 
ម្យ៉ាងវិញទៀ​ត គណៈកម្មាធិការយោធាមជ្ឈឹមនិងក្រសួងការពារជាតិ ត្រូវការបញ្ជាណែនាំ​អោយបន្ត​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវកិច្ចការសមាហ រណកម្មអន្តរជាតិ កិច្ចការ​បរទេសយោធា ជំរុញកិច្ច​សហប្រតិ​បតិ្តការ​ការ​ពារជា​តិ ទ្វេភាគី​អោយកាន់តែជាក់ស្ដែងនិង​ប្រកបដោយ​ស្ថិរភាពនិងប្រសិទ្ធភាព​ពីមួយថ្ងៃទៅ​មួយ​ថ្ងៃ ​រួមចំណែកលើកកំពស់ឋានៈរបស់កងទ័ពនិងប្រ​ទេសជាតិលើឆាក អន្តរជាតិ ផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ