• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានជប៉ុនស្ដីពីដំណើរទស្សនកិច្ចនៅជប៉ុននិងចូលរួមកិច្ចប្រជុំកំពូល G20


លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc 
 

 ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុននិងចូលរួមកិច្ចប្រជុំកំពូល G20 ចាប់ពីថ្ងៃទី២៧ ខែ​មិថុនា​ ដល់ថ្ងៃទី១ ខែកក្កដា តាមការអញ្ជើ​ញ របស់នាយករដ្ឋមន្រ្តីជប៉ុន​លោក​ Shinzo Abe ​នោះ នាយក​រដ្ឋ​មន្រ្តី​វៀត​ណាម លោក Nguyen Xuan Phuc បានអញ្ជើញឆ្លើយសម្ភាសន៍ជាមួយសារព័​ត៌មាននៃ ប្រទេសសា​ម៉ី។
 
ឆ្លើយ​សំណួរស្ដីពីការដែលវៀតណាមនឹងចូលរួមផ្ដល់យោបល់អ្វីខ្លះនៅកិច្ចប្រជុំ G20 លើកនេះ នាយក​រដ្ឋ​មន្រ្តី​លោក​ Nguyen Xuan Phuc បានជម្រាបថា ដោយ​ឈរលើកា​រ​ពិត​ជាក់​ស្ដែង​នៃ​ការ​អភិវឌ្ឍ​នៅប្រទេស​មួយ​ដែល​កំពុង​បោះជំហាន​ទៅមុខហើយធ្វើសមាហរណកម្មយ៉ាងស៊ីជំរៅទៅ​ក្នុងសេដ្ឋកិច្ចសកលនោះ វៀ​តណាម​នឹង​ចែក​រំលែក​ជាមួ​យមិត្តភក្តិអន្តរជាតិអំពីទស្សនៈ​វិស័យ គំនិត​សហប្រតិបតិ្ត​ការនិង​ការខិត​ខំប្រឹង​ប្រែង​របស់​វៀត​ណាម​ក្នុង​ការរួមចំណែកដោះស្រាយបញ្ហា​សេដ្ឋកិច្ចសកលនានា ក៏​ដូចជាគោល​បំណងចង់​រួមដៃជាមួយ​សហគមន៍​អន្តរជាតិដើម្បី​ផែនដីមួយដ៏បៃតង ប្រកបដោយសុខសន្តិ​ភាព វិបុលភាព ការអភិវឌ្ឍ ហើ​យមិន​បំភ្លេច​នរណាម្នាក់​នោះឡើយ​។
 
ស្ដីពីទំនាក់ទំនងរវាងវៀត​ណាមនិ​ង​ជប៉ុននាពេលថ្មីៗនេះ ក៏ដូចជាយថាទស្សន៍នា​អនាគត នាយករដ្ឋមន្រ្តី​វៀត​ណាម​លោក Nguyen Xuan Phuc បានអះអាងថា ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​ទូលំទូលាយ​រវាង​ប្រទេស​ទាងពីរ​កំពុងរីក​ចម្រើនយ៉ាងខ្លាំងក្លា ជាក់ស្ដែង និ​ងគ្រប់ជ្រុងជ្រោយ ហើយនាំ​មកនូវ​ផល​ប្រយោជន៍​សម្រាប់​ប្រជាជន​នៃប្រទេសទាំងពីរ ក៏ដូចជា​រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភា​ព វិបុលភាព កិ​ច្ចសហប្រតិ​បតិ្តការ​និង​ការអភិវឌ្ឍនៅក្នុងតំបន់និងលើ​ពិភពលោក​។
 
លើវិស័យនយោ​បាយ ប្រទេសទាំងពីរបាន​រក្សាការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅវិញ​ទៅមក​យ៉ាង​ញឹក​ញ៉ាប់​នៅគ្រប់​ជាន់​ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់។ លើវិស័យសេដ្ឋកិច្ច ជប៉ុនជាដៃគូសំខាន់ជួរមុខរបស់វៀតណាម ហើយជាប្រទេ​ស​ផ្ដល់ទុន ODA ធំបំផុតសម្រាប់​វៀត​ណាម​ផង​ដែរ។ កិច្ច​សហប្រតិ​បតិ្តការ​រវាង​បណ្ដាតំ​បន់នៃ​ប្រទេសទាំ​ងពីរ និងការ​ជួបប្រាស្រ័យ​រវាងប្រជាជន​និងប្រជាជន​ក៏ត្រូវបាន​បើកទូលាយ​ពីមួយថ្ងៃទៅមួយ​ថ្ងៃផង​ដែរ​។
 
ស្ដីពីស្ថានភាពនៅលើសមុទ្រខាងកើតនាបច្ចុប្បន្ននេះ និងវិធានការរបស់វៀតណាម សំដៅរក្សា​សន្តិភាព​និង​ស្ថិរភាព​នៅសមុទ្រខាងកើតនោះ លោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងនថា វៀតណាម​នឹង​បន្ត​រួម​ជាមួយសហគមន៍អន្តរជាតិ ដែលក្នុងនោះមានជប៉ុន ជំរុញកិច្ច​សហប្រតិ​បត្តិការ​សមុទ្រ​ក្រោម​គ្រប់​រូបភាព​ និងស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២​ សំដៅធានាសន្តិសុខសុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍ ការជួយសង្គ្រោះ ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​នៅលើសមុទ្រជាដើម។ វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមវិភាគ​ទាន​របស់​ជប៉ុន​ទៅក្នុង​ការ​រក្សាសន្តិភាព ស្ថិរភាព និងសេរីភាព សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ នៅលើ​សមុទ្រ​ខាងកើត​នាពេល​កន្លង​ទៅ ព្រមទាំងជឿជាក់ថាជប៉ុនបន្តរួមចំណែកយ៉ាងសកម្មថែមទៀតទៅក្នុងសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព​ក្នុងតំបន់ និងលើពិភពលោក។
 
ចំពោះការដែល​ជប៉ុន​បានអនុម័តលើគោលនយោបាយបើកទ្វារចំពោះពលករបរទេស សំដៅទប់ទល់​នឹងស្ថាន​ភាព​ចំនួន​ប្រជាជនថយចុះ និងមានបំណងចង់សហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនេះ លោក នាយករដ្ឋមន្ត្រី N​guyen Xuan Phuc បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ប្រជាជនវៀតណាមនៅជប៉ុនមានចំនួន ៣ ម៉ឺននាក់ ហើយជាសហគមន៍រៀបចំណាត់ថ្នាក់លេខ ៣ នៅជប៉ុន។ វៀតណាមអប​អរសាទរ​ចំពោះការ​ដេលជប៉ុ​នបា​នប​ង្កើតឋានៈ​ "ពលករជំនាញ " សំដៅបង្កើនការទទួលពលក​របរទេស ដែលក្នុងនោះមានព​លករ​វៀត​ណាម​​​។ វៀតណាមមានគោលបំណងថា រដ្ឋាភិបាលជប៉ុនបន្តជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួល ដើម្បី​ពលករ​វៀតណាមអាចសម្របខ្លួនទៅក្នុងប​រិយាកាសការងារ និងជីវភាពប្រចាំថ្ងៃនៅជ៉បុនផងដែរ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top