22/06/2019 10:16 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋ ទូតនិងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Aeon (ជប៉ុន)


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក Kunio Umeda 
 

 នារសៀលថ្ងៃទី២០  ខែមិថុនា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួប​ជាមួយឯកអគ្គរដ្ឋ​ទូតជប៉ុនប្រចាំ នៅវៀតណាមលោក Kunio Um​eda ដើម្បីផ្លាស់​ប្តូរលើ​វិធាន​ការ​មួយ​ចំនួន​ក្នុង​ការជំរុញកិច្ចសហប្រតិ​បត្តិការ រវាងប្រទេសទាំងពីរ។
 
ក្នុងជំនួបនេះ ​នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំ​ពោះនាយក​រដ្ឋមន្ត្រីជប៉ុន លោក​ Shizo Abe ដែលបានអញ្ជើញលោកចូលរួមកិច្ចប្រជុំកំពូល G20 និង​ធ្វើទស្សន​កិច្ច​នៅប្រទេស​ជប៉ុន​នៅ​ចុង​​ខែមិថុនានេះ។ ដំណើរ​ទស្សនកិច្ច​ធ្វើឡើង​នៅក្នុង​បរិបទ​នៃទំនាក់​ទំនង​ភាពជា​ដៃគូយុទ្ធសាស្ត្រ​យ៉ាង​ជ្រាល​ជ្រៅ​មួ​យ រវាងវៀតណាមនិងជប៉ុនដែលកំពុងអភិវឌ្ឍយ៉ាងល្អនៅ​ក្នុងគ្រប់វិស័យ។ នាយករដ្ឋ​មន្ត្រីលោក​  Nguyen Xuan Phuc បានសង្ឃឹមថា លោកឯកអគ្គរដ្ឋទូត នឹងសហការយ៉ាងល្អជាមួយភាគីវៀតណាម ដើម្បី​ដំណើរ​​ទស្ស​នកិច្ចនៅជប៉ុនរបស់នាយករដ្ឋម​ន្ត្រីទទួលបានលទ្ធផលល្អបំផុត ​រួមចំណែក​នាំមក​នូវកិច្ច​សហប្រតិបត្តិការ​របស់ប្រទេស​ទាំងពីរឡើងកំពស់ថ្មីក្នុងគ្រប់វិ​ស័យ ក្នុងនោះមានសេដ្ឋកិច្ច ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​​ផង​ដែរ។
 
ចំណែក​ឯឯកអគ្គរដ្ឋទូតលោក Kunio Umeda បានលើកឡើងថា សហគ្រាស​ជប៉ុន​ចង់​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅ​វៀតណាម ដែល​ជាប្រទេស​មួយមាន​សក្តានុពល​សម្រាប់​ការអភិវឌ្ឍ​និង​តែង​តែបង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​វិនិយោគិន។ ​លោក ឯកអគ្គ​រដ្ឋ​ទូត​ក៏បាន​បង្ហាញ​ពីបញ្ហា​ជាក់​ស្តែង​មួយ​ចំនួន ដែលត្រូវ​ដោះស្រាយ​ក្នុង​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចំពោះវិស័យមួយចំនួន ដូចជា ការអប់រំ ការបណ្តុះបណ្តាល ការ​វិនិយោគ​និង​ពាណិជ្ជកម្មជាដើម។
 
ក៏នារសៀលថ្ងៃ​ដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ​ទទួល​ជួប​ជាមួយ​អគ្គនាយក​ប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន AEON (ជប៉ុន) និងជាអគ្គនាយក AEON MALL Vietnam។ នៅទីនេះ នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះសកម្មភាពរបស់ AEON នៅវៀតណាម ព្រមទាំងស​ង្ឃឹម​ថា សម្ព័ន្ធក្រុមហ៊ុននេះ នឹងបន្តធ្វើការវិនិយោគយ៉ាងខ្លាំងក្លានៅវៀត ណាមនិងប្រើប្រាស់ផ​លិត​ផល​វៀតណាមឲ្យបាន​ច្រើន​ថែមទៀត។
 
នាយកប្រតិបត្តិ AEON ​លោក Yi-o-mou-ra​ បានឲ្យដឹងថា សម្ព័ន្ធ​ក្រុមហ៊ុន​នឹងបង្កើន​ការនាំចូល​ទំនិញ​ពីវៀត​ណាម មកទ្វេដងរហូត​ដល់ ៥០០ លានដុល្លារអាមេរិកនៅឆ្នាំ ២​០២០ ក្នុងបរិបទដែល ​វៀតណាម​មាន​សក្តានុ​ពល​​​ជាច្រើនដើម្បី​ក្លាយជាអ្ន​កផ្គត់ផ្គង់ អាហារមានគុណភាពសម្រាប់អតិថិជន​ជ​ប៉ុន។ តួរលេខ​នេះទំនង​នឹង​កើន​ឡើង​រហូតដល់ ១ ពាន់លានដុល្លារនៅត្រឹមឆ្នាំ​ ២០២៥ ជា​ពុំខាន​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ