08/06/2019 14:36 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានគោលបំណងថា សមាជិកសភាវ័យក្មេងបន្តលះបង់អស់ពីកម្លាំងកាយចិត្តដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិ


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថតរូបជាមួយបណ្ដាសមាជិកសភាវ័យក្មេង (រូបថត៖ VOV)
 

លោក​នាយករដ្ឋមន្រ្តីបានអោយដឹងថែមទៀតថា រដ្ឋាភិបាលកំពុងយកចិត្ត ទុកដាក់​យ៉ាង​ខ្លាំង​ដល់​បញ្ហា​ចាប់​ផ្ដើម​អាជីវកម្ម ព្រមទាំងស្នើអោយសមាជិកសភា វ័យក្មេងបន្តយកចិត្តទុកដាក់ដល់ការផ្លាស់ប្ដូរថ្មី ការច្នៃ​ប្រឌិត​ និងចាប់ផ្ដើមអាជីវ កម្ម ក៏ដូចជាវិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីនាំប្រទេសជាតិបោះជំហានទៅមុខ។ 

នាថ្ងៃ​ទី៦ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុងពិធីជួបជុំជាមួយក្រុមសមាជិកសភាវ័យក្មេងនីតិ កាលទី១៤ នាយក​​រដ្ឋមន្រ្តី​វៀត​ណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ ថា តួនាទីជាសមាជិកសភា គឺជា​កាលានុវត្តភាព​ដើម្បី​អោយប​ណ្ដាសមាជិកសភា វ័យក្មេងបន្តហាត់ពត់លត់ដំនិងរីកចម្រើនថែមទៀត សំដៅរួមចំណែក​ទៅក្នុង​ការ​ កសាងប្រទេសជាតិនាអនាគត។ ដោយហេតុនេះ សមាជិកសភា វ័យក្មេងគ្រប់រូប ត្រូវមានការ​ខិត​ខំ​ប្រឹង​ប្រែងនិ​ងការប្ដេជ្ញាចិត្តខ្ពស់ កុំខ្លាចក្នុងការទទួលយកភារកិច្ច ពិបាកដែលបក្សនិងរដ្ឋប្រគល់ជូន។
 
លោកនាយក​រដ្ឋមន្រ្តីបានអោយដឹងថែមទៀតថា រដ្ឋាភិបាលកំពុងយកចិត្ត ទុកដាក់យ៉ាង​ខ្លាំង​ដល់​បញ្ហាចាប់​ផ្ដើម​អាជីវ​កម្ម ព្រមទាំងស្នើអោយសមាជិកសភា វ័យក្មេងបន្តយកចិត្តទុកដាក់ដល់ការផ្លាស់ប្ដូរថ្មី ការច្នៃ​ប្រឌិ​ត​ និងចាប់ផ្ដើមអាជីវ កម្ម ក៏ដូចជាវិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីនាំប្រទេសជាតិបោះជំហានទៅមុខ។ នាយក​រដ្ឋមន្រ្តី​លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
 
“ប្រសិន​បើសន្មត់ថា កំណើនរបស់វៀតណាមសម្រេចបានចំនួន៧%ក្នុង មួយឆ្នាំ គឺត្រូវចំណាយ ១៩ឆ្នាំទៀត​ទើប​ស្មើរ​នឹង GDP ជាមធ្យមក្នុងមនុស្សម្នាក់ របស់ប្រទេសថៃ ហើយ៤៧ឆ្នាំទៀតទើបស្មើរនឹងកូរ៉េខាងត្បូង និង៥១​ឆ្នាំទៀត ទើបស្មើរនឹងជប៉ុននាបច្ចុប្បន្ន។ ហេតុនេះហើយ បក្សទាំងមូល ប្រជាជនទាំងមូល ត្រូវខិត​ខំប្រឹង​ប្រែងថែម​ទៀត ដែលក្នុងនោះ ជំនាន់យុវជនត្រូ​វដើរតួនាទីដ៏សំខាន់ ​ក្នុងការ​នាំប្រទេស​ជាតិរីក​ចម្រើន​ទៅមុខ​”។
 
ក្រុម​សមាជិកសភាវ័យក្មេងមានសមាជិកចំនួន១៣១នាក់។ នេះជាបណ្ដា សមាជិក​សភាដែល​មានអាយុតិច​ជាង៤៥​ឆ្នាំ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ